ភ្នំពេញៈ បន្ទាប់ពីបណ្ដាញសង្គម បានចុះផ្សាយ និងចែករំលែកគ្នាយ៉ាងព្រោងព្រាតពីករណីលោកស្រីវរសេនីយ៍ទោ ត្រី ណារី​ បម្រើការងារ នៅទីស្នាក់ការផ្ដល់លិខិតឆ្លងដែនប្រចាំផ្សារអ៊ីអនម៉ល ខណ្ឌសែនសុខ មិនទទួលយកលុយខ្មែរ ហើយបញ្ចេញនូវចរិតច្រឡោតដាក់អ្នកទៅធ្វើលិខិតឆ្លងដែននោះ រហូតមកដល់ពេលនេះ ត្រូវបានអគ្គនាយកដ្ឋាន ដកចេញពីការិយាល័យនោះហើយ។

បើតាមគណនីហ្វេសបុក Khmerlove Khmerlove Khmerlove បានសរសេររៀបរាប់ថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមសួរទៅក្រសួងពាក់ព័ន្ធនឹងកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានជាមន្ត្រីដែលធ្វើលិខិតឆ្លងដែន មិនព្រម​ទទួយយកលុយខ្មែរ? សូមមេត្ដាអាសូរដល់ប្រាក់រៀលខ្មែរ​ផង អាណិតដល់លុយជាតិខ្លួនឯងផង។

នៅក្នុងគណនីដដែល បានបន្ដថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ នៅ​ពេលខ្ញុំឲ្យលុយខ្មែរ៤០ម៉ឺនទៅមន្ត្រីធ្វើលិខិតឆ្លងដែន បែរជាមន្ត្រីម្នាក់នោះបានទារលុយពីខ្ញុំចំនួន​៤២​ម៉ឺនរៀល។ ឮបែបនេះ ខ្ញុំបានសួរថា ខុសតម្លៃហាងឆេងខ្លាំងម្ល៉េះ? ប៉ុន្តែស្រាប់តែលោកស្ដី្រម្នាក់នោះបាន បញ្ចេញនូវចរិតច្រងេងច្រងាងថា មិនយកលុយខ្មែរទេ ហេីយថែមទាំងឲ្យខ្ញុំទៅរកលុយដុល្លារអាមេរិក មក​ឲ្យគាត់ ទើបគាត់ព្រមយកទៅវិញ។

ក្រោយពេលមានបាតុភាពអសកម្មពីមន្ដ្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ​មិនទទួលយកប្រាក់ខែ្មរនោះមក អគ្គនាយកដ្ឋាន​បានសម្រេចដកលោកស្រីវរសេនីយ៍ទោ ត្រី ណារី​ ចេញពីទីស្នាក់ការផ្ដល់លិខិត​ឆ្លងដែនប្រចាំផ្សារអ៊ីអនម៉ល ខណ្ឌសែនសុខ ដើម្បីត្រួតពិនិត្យ និងពិចារណាលើគោលការណ៍វិន័យរបស់អង្គភាព។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖