ភ្នំពេញ៖ OPPO ជាប្រេនទូរស័ព្ទស្មាតហ្វូនដែលកំពុងទទួលបានការពេញនិយមនៅក្នុងសកលលោក។ ចាប់ផ្ដើមពីខែវិច្ឆិកានេះតទៅ អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបាននូវបទពិសោធន៍ អំពីលក្ខណៈពិសេសដ៏ពេញនិយមរបស់ Snapdragon 710 ដែលបំពាក់នៅលើស្មាតហ្វូនម៉ូដែល R17 Pro របស់ OPPO។ វាជាលើកដំបូងសម្រាប់ OPPO ដែលធ្វើការដាក់សម្ភោធនូវម៉ូដែលត្រកូល R របស់ខ្លួននៅក្រៅតំបន់។

ទម្រង់ដំបូងនៃបច្ចេកវិទ្យា Qualcomm នៅក្នុងស៊េរី 700 ថ្មីនេះ ត្រូវបានរចនាឡើងក្នុងទំហំ 10nm និងដំណើរការដោយ CPU 8 គ្រាប់ (Octa-core)។ Snapdragon 710 បង្ហាញនូវភាពល្អឥតខ្ចោះទាក់ទិននឹងមុខងារ AI កាមេរ៉ា កម្រិតបង្ហាញ​ ការភ្ជាប់អ៊ិនធឺណែត និងថ្មទូរស័ព្ទ ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងទូរស័ព្ទស្មាតហ្វូន Android កម្រិតខ្ពស់មួយនេះ។

លក្ខណៈល្អពិសេសនៃ Snapdragon 710 គឺវានឹងបង្កើននូវបទពិសោធនៃការប្រប្រាស់ទូរស័ព្ទ និងជួយដោះស្រាយបញ្ហាយ៉ាងរលូន រួមបញ្ចូលទាំងកាមេរ៉ាកម្រិតខ្ពស់ ល្បឿននៃដំណើរការ AI លឿន និងថ្មកាន់បានយូរ។ ក្នុងលក្ខខណ្ឌនេះ វាធ្វើឱ្យកាមេរ៉ាវិវត្តខ្លួនមួយកម្រិតទៀត ដែលអាចផ្តិតយករូបនិងវីដេអូមានគុណភាពកម្រិតអាជីព ដោយធ្វើការបានយ៉ាងល្អនៅកន្លែងដែលមានពន្លឺខ្សោយ វាអាចកាត់បន្ថយគ្រាប់ noise បានយ៉ាងល្អ និងធ្វើការ focus លើរូបភាពបានយ៉ាងឆាប់រហ័ស។ 


វាអាចរក្សាបាននូវស្ថិរភាពរូបភាព អាចធ្វើការពង្រីកឬបង្រួមរូបបានល្អ និងអាចឱ្យយើងប្រើប្រាស់នូវមុខងារ Real time Bokeh (ការថតព្រាលផ្ទៃខាងក្រោយ)បានយ៉ាងងាយស្រួលផងដែរ។ មុខងារ AI របស់ឈីប Qualcomm នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចាប់យកនិងចែករំលែក រូបភាពនិងវីដេអូ បានយ៉ាងងាយស្រួល ។ ចំពោះអ៊ិនធ័រណែតវិញគឺវាមានល្បឿនលឿន កំរិតLTE ជាមួយនឹងល្បឿនក្នុងការ download រហូតដល់ 800 Mbps និងល្បឿនក្នុងការ upload រហូតដល់ 150 Mbps ជាមួយនឹងការរួមបញ្ចូលនូវ X15 LTE modem នៅក្នុង Snapdragon 710 ។ បន្ថែមពីលើនេះទៀត Snapdragon 710 ជួយកាត់បន្ថយការប្រើប្រាស់ថាមពល សម្រាប់ទាំងការលេងហ្គេម និងការបើកវីដេអូ 4K HDR រហូតដល់ទៅ 40% ក៏ដូចជាជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលរហូតដល់ 20% នៅពេលដែលចាក់វីដេអូ បើប្រៀបធៀបជាមួយ Snapdragon 660។ ជារួម នៅពេលដែលប្រៀបធៀបអំពីការរីកចម្រើននៃមុខងារនិងថាមពលរវាង Snapdragon 710 ជាមួយនឹង Snapdragon 660 យើងឃើញថា Snapdragon 710 បានបង្កើននូវល្បឿន CPU រហូតដល់ 20% , GPU រហូតដល់ 35% , ល្បឿន App រហូតដល់ 15% ​ហើយមុខងារ AI ជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលសរុបរហូតដល់ទៅ 30%។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corporation (IDC), OPPO បច្ចុប្បន្នជាប់
ចំណាត់ថ្នាក់លេខ 2 នៅអាស៊ីអាគ្នេយ៍ ក្នុងការនាំចេញទូរស័ព្ទស្មាតហ្វូនប្រចាំឆ្នាំ។ រួមជាមួយនឹង Snapdragon 710 ដ៏មានអនុភាពនេះ R17 Pro ត្រូវបានគេរំពឹងថានឹងបន្ថែមភាពជោគជ័យទៅលើប្រជាប្រិយភាពរបស់ OPPO នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

បើតាមលោក Kedar Kondap អនុប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Qualcomm Technologies បាននិយាយថា៖ “បច្ចេកវិទ្យា Qualcomm ជាមួយនឹង OPPO បានមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយយើងទាំងពីរប្ដេជ្ញាថានឹងវិនិយោគ និងអភិវឌ្ឍផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ អាស៊ីអាគ្នេយ៍ គឺជាទីផ្សារធំមួយក្នុងចំណោមទីផ្សារដែលមានថាមភាពបំផុតនៅលើពិភពលោក ហើយយើងរំភើបរីករាយក្នុងការចូលរួមជាមួយ OPPO នាឱកាសនេះ។ យើងឃើញថា Snapdragon 710 ជាអ្នកផ្លាស់ប្តូរ R17 Pro ឱ្យកាន់តែមានគុណភាពជារួមជាមួយនឹងបច្ចេកវិទ្យានិងមុខងារពិសេស ដែលពីមុន អ្នកអាចរកបានតែនៅក្នុងទម្រង់ទូរស័ព្ទដៃស៊េរីខ្ពស់របស់យើង ដោយអាចជួយឱ្យមនុស្សរីករាយជាមួយនឹងបច្ចេកវិទ្យាខ្ពស់នៃស្មាតហ្វូន Android”។

លោក Jimmy Yi ប្រធានក្រុមហ៊ុន OPPO សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និយាយថា៖ “ការនាំយកស៊េរី R ទៅគ្រប់ទីផ្សារដែលមានស្រាប់នៅអាស៊ីអាគ្នេយ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ OPPO ។ អាស៊ីអាគ្នេយ៍គឺជាទីផ្សារមួយដ៏រឹងមាំបំផុតរបស់យើង ហើយយើងមានទំនុកចិត្តថា R17 Pro នឹងក្លាយជាស្នាដៃបន្ទាប់ដែលនឹងបង្ហាញជាថ្មីម្ដងទៀតពីការច្នៃប្រឌិតថ្មី និងភាពជាអ្នកដឹកនាំរបស់ OPPO នៅក្នុងឧស្សាហកម្មទូរស័ព្ទចល័ត។ យើងនឹងបន្តផ្តល់ជូននូវភាពច្នៃប្រឌិតផ្នែកឧស្សាហកម្មដែលឈានមុខគេ និងបទពិសោធថតរូបដ៏ល្អឥតខ្ចោះរបស់យើង។”

រហូតមកដល់សព្វថ្ងៃ OPPO មានការកើនឡើងនូវអ្នកប្រើប្រាស់ជាង 100 លាននាក់រួចទៅហើយ ដោយរីករាយជាមួយនឹងបទពិសោធពីស៊េរី R ចាប់តាំងពីការដាក់បង្ហាញនៅឆ្នាំ 2013 ។ យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint, R9 គឺជាម៉ូដែល Android ដែលលក់ដាច់ជាងគេក្នុងឆ្នាំ 2016 នៅក្នុងប្រទេសចិន ហើយ Strategy Analytics បានប្រកាសថា R9 បាននាំចេញចំនួន 8.9 លានគ្រឿង សម្រាប់ 3% នៃការចែកចាយទៅកាន់ទីផ្សារទូទាំងពិភពលោកក្នុងត្រីមាសទី 1 នៃឆ្នាំ2017។ លើសពីនេះទៀត Counterpoint ក៏បានរាយការណ៍ផងដែរថា R11 បានក្លាយជាទូរស័ព្ទ Android លំដាប់ថ្នាក់លេខ 1 នៅលើពិភពលោកក្នុងឆ្នាំ 2017 ត្រឹមតែរយៈពេលតិចជាងមួយខែប៉ុណ្ណោះ។ ដំណើរឆ្ពោះទៅមុខនេះ OPPO នឹងបន្តជំរុញដល់យុវវ័យនៅជុំវិញពិភពលោក ហើយស៊េរី R នឹងក្លាយជាផ្នែកមួយដ៏ធំនៅក្នុងភាពជោគជ័យដែលកំពុងមាននេះ៕