ថៃ៖ ថ្មីៗនេះ នារីម្នាក់បានបង្ហោះសារស្វែងរកមិត្តប្រុសរបស់ខ្លួន ព្រមទាំងស្រីម្នាក់ទៀត ដែលនាងបានអះអាងថា ពួកគេបានឆ្លៀតឱកាសពេលនាងមិននៅ នាំគ្នាមកដេករួមរ័កនៅក្នុងបន្ទប់របស់នាង ព្រមទាំងសេពគ្រឿងញៀនទៀតផង ។

យោងតាមការបង្ហោះរបស់តារាបង្ហាញម៉ូដមិនបង្ហាញឈ្មោះខាងលើបានឱ្យដឹងថា នាងពិតជាក្ដៅចិត្តខ្លាំងណាស់ ដែលមិត្តប្រុសរបស់នាងក្បត់ចិត្តនាងយ៉ាងដូច្នេះ ហើយខណៈពេលនាងមិននៅ ហ៊ាននាំស្រីស្នេហ៍មកដេកក្នុងបន្ទប់របស់នាងដើម្បីរួមភេទ ព្រមទាំងប្រើប្រាស់ថ្នាំញៀនទៀតផង ។ មិនតែប៉ុណ្ណោះនារីដដែល បានបញ្ចេញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ហើយបានបញ្ជាក់ថា ពេលនេះជនទាំងពីរនាក់ខាងលើបាននាំគ្នារត់បាត់អស់ហើយ ហើយប្រសិនបើអ្នកណាម្នាក់ដឹងអំពីដំណឹងរបស់ពួកគេនាងនឹងឱ្យរង្វាន់ ១,០០០,០០០ បាត (ជាង ៣ម៉ឺនដុល្លារ) ។

យ៉ាងណាមិញ ក្រោយពីមានពាក្យបណ្ដឹងរបស់នារីរូបនោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងប្រមូលបានវត្ថុតាងមួយចំនួនដូចជា អាវទ្រនាប់របស់នារីជាស្រីស្នេហ៍លួចលាក់ ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ៕
សហការី KBN
ប្រភព៖ khaosod