ភ្នំពេញ៖ ក្រុមហ៊ុន Solidus ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអភិវឌ្ឍន៌ម៉ាកយីហោទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាផ្តល់ប្រឹក្សាអាជីវកម្ម ឥឡូវនេះបានត្រៀមរួចរាល់ដើម្បីណែនាំនូវសេវាកម្មថ្មីមួយទៀតមកកាន់ទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុន Lego គឺជាក្រុមហ៊ុនដែលគេទទួលស្គាល់ជាពិភពលោក មានដើមកំណើតពីប្រទេស​​ដាណឺម៉ាក ដែលជាក្រុមហ៊ុនលក់ប្រដាប់ប្រដារក្មេងលេងដ៏ល្បីល្បាញ មានដូចជា ផលិតដីឥដ្ឋ ​និង​ឧបករណ៍​តភ្ជាប់ធ្វើ​ពីប្លាស្ទិក ដែលរបស់លេងទាំងអស់នោះបានក្លាយជាវីធីសាស្រ្តថ្មីមួយ ដែលគេឲ្យឈ្មោះថា Lego Serious Play (LSP) ដែលត្រូវបានយកមកប្រើប្រាស់និង​អនុវត្តន៌ដើម្បីសម្របសម្រួលក្នុង​ កម្មវិធី​សិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗនាពេលបច្ចុប្បន្ន ។

ដំណើរការនៃការលេង Lego Serious Play (LSP) នេះគឺជួយឲ្យអ្នកលេងអាចបញ្ចេញនូវការគិតរបស់ពួកគាត់ចេញមកក្រៅ និងអាចបញ្ចេញនូវភាពច្នៃប្រឌិតដែលជាផលប្រយោជន៍ដល់ក្រុមហ៊ុនទៀតសោត។

អស់ជាច្រើនទសវត្សន៍មកហើយ ប្រដាប់ប្រដារក្មេងលេង LEGO® បានជម្រុញឲ្យកុមារ​កសាងនូវ​ក្តី​សុបិន្ត​របស់​ពួកគេ​។​ ដូចគ្នាផងដែរ វិធីសាស្រ្ត LSP នេះបានស្វែងយល់ថាមនុស្សពេញវ័យក៏អាចកសាង​ចក្ខុវិស័យរបស់ពួកគេ និងអាចពិភាក្សាអំពីយុទ្ធសាស្រ្តនាពេលអនាគតសម្រាប់អាជីវកម្មរបស់ពួកគេផងដែរ។ បន្ទាប់ពីបានសាកល្បងអស់រយៈពេលជាង ២០ឆ្នាំ នៅជុំវិញពិភពលោកទាំងស្ថាប័ន និងក្រុមហ៊ុន រាប់ទាំង NASA, Google, Toyota, និង សកលវិទ្យាល័យ Harvard បានប្រើវិធីនេះដើម្បីប្រមូលគំនិត និង​ដំណោះស្រាយ​រាល់​បញ្ហា​ដែល​ពួកគេ​ជួបប្រទះក្នុងអាជីវកម្មរបស់ពួកគេ។

អស់រយៈពេលជាង ៦ខែកន្លងមកនេះលោក Yusuke Morotomi គឺជាដៃគូពាណិជ្ជកម្មក្រុមហ៊ុន Solidus និងជានាយកប្រតិបត្តិការ បាននៅចាកចេញពីប្រទេសកម្ពុជា ដើម្បីសិក្សា និង​​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​វិធីសាស្រ្ត LSP ក្នុងការ​សម្របសម្រួលសិក្ខាសិលាបណ្តុះបណ្តាល និងកិច្ចប្រជុំមួយចំនួន។ ដោយសារ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជាមួយគ្រូជំនាញរបស់ LSP គឺលោក Per Kristiansen ដែលជាជនជាតិដាណឺម៉ាក នៅឯទីក្រុងសៀងហៃ ទើបធ្វើឲ្យ លោក Yusuke ត្រូវ​បាន​ទទួល​ស្គាល់ជាអ្នកសម្របសម្រួល LSP ផ្លូវការដ៏ចំណានម្នាក់។

លោកក៏បានដុះខាត់ជំនាញរបស់លោក នៅទីកន្លែងកំណើតរបស់លោក នៅ Kumamoto ប្រទេសជប៉ុន តាមរយៈសិក្ខាសិលាបណ្តុះបណ្តាលជាច្រើន។ ហើយថ្ងៃនេះផងដែរ លោកក៏បានអនុវត្តពីវិធីសាស្រ្តទាំងនេះ ជាមួយនឹងក្រុមការងារ Solidus របស់លោកផ្ទាល់ ដើម្បីរកឲ្យឃើញពីគំនិតអាជីវកម្មរបស់ពួកគេ តាមរយៈអនុវត្តវិធីសាស្រ្ត LEGO® SERIOUS PLAY® នេះផងដែរ។​
ដូចដែលទស្សនវិទូក្រិច លោកប្លាតូបាននិយាយថា «អ្នក​អាច​រៀន​​ពី​មនុស្ស​ម្នាក់បាន​តាមរយៈ​ការ​លេង​ក្នុង​រយៈពេល​មួយម៉ោង ជាជាងរៀនពីមនុស្សម្នាក់រយៈពេលមួយជីវិតតាមការសន្ទនាជាមួយគ្នា។
វិធីសាស្ត្រសម្របសម្រួលដោយប្រើ LEGO® ដើម្បី​ជួយ​បុគ្គលិក​ហ៊ាន​និយាយ​ពី​គំនិត​របស់​ពួកគេ ដែលពួកគេគិតថានឹងមិនអាចទៅរួច។ ការតភ្ជាប់រវាងដៃ និងចិត្ត ដូច​ដែល​គេ​បាន​ហៅថា​ការ​តភ្ជាប់​ប្រព័ន្ធប្រសាទទៅនឹងដៃ បានបើកផ្លូវមួយថ្មីដើម្បីទទួលបានចំណេះដឹងរបស់អ្នក។

វា​បាន​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ក្រុមការងារម្នាក់ៗដើម្បីចូលរួមចែករំលែកពីគំនិតរបស់ពួកគេ មិន​ថា​អ្នក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ឬអត់ទេ អ្នកនឹងត្រូវនិយាយ និង​រកឃើញពី​ពិភពលោក​ថ្មី​មួយ​ដែល​ឋិត​ក្នុង​ខួរក្បាល​របស់​អ្នក ។

សិក្ខាសិលាបណ្តុះបណ្តាលនេះ នៅពេលដែល​ត្រូវ​បានអនុវត្តម្តង​ហើយ​ម្តង​ទៀត​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​ដល់​អតិថិជន​នៅ​ឯរាជធានីភ្នំពេញ។ ហើយនាពេលឆាប់ៗនេះ នឹងពង្រីកទៅដល់ សាលារៀន សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាលនានានៅក្នុងប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលផងដែរ ។

ហេតុអ្វីបានជាវិធីសាស្រ្តនេះជោគជ័យគឺដោយសារ៖
-ការតភ្ជាប់រវាងដៃនិងចិត្ត ដោយប្រើដៃទាំងពីរបើកខួរក្បាលទាំងសងខាង ។
-ការលេងដែលអនុញ្ញាត្តិឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថា គំនិត របស់ ពួកគេ ត្រូវបានឮ ។
-មានលក្ខណៈសប្បាយបែបកម្សាន្ត និង បង្កើតសកម្មភាពមិត្តភាព ។

សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ពីការរៀនអំពីវិធីសាស្រ្ត Lego Serious Play អាចទំនាក់ទំនងទៅ លោក Yusuke Morotomi ផ្ទាល់ តាមរយៈ អ៊ីម៉ែល៖ yusuke@solidusasia.com