ថៃ៖ ថ្មីៗនេះ ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នានៅឯប្រទេសថៃ បានធ្វើឱ្យទឹកលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋ ហើយក្នុងនោះមានផ្ទះមួយខ្នងមានផ្លែដូងអណ្ដែតចូលក្នុងផ្ទះ ខណៈដែលផ្លែដូងទាំងនោះគាត់បានទិញមកទុកនៅផ្ទះមុនពេលមេឃមិនទាន់ភ្លៀង ។

តាមការត្អូញត្អែពីសំណាក់ម្ចាស់ផ្ទះខាងលើបានឱ្យដឹងថា ដោយសារតែមានរឿងស៊យបែបនេះ បានធ្វើឱ្យពួកគាត់រវល់យ៉ាងខ្លាំង ថែមទាំងមិនបានដេកពួនទៀតផង ណាមួយទឹកលិចផ្ទះ ហើយអ្វីដែលកាន់តែស៊យបំផុតនោះ គឺផ្លែដូងជាច្រើនផ្លែដែលគាត់ខំទិញមកទុក ត្រូវអណ្ដែតចូលផ្ទះពេញតែម្ដង ។

សូមបញ្ជាក់ថា រឿងរ៉ាវខាងលើនេះ មិនត្រូវបានគេបញ្ជាក់ថា មានប្រភពកើតចេញពីខេត្តណាមួយឡើយ ដោយគ្រាន់តែដឹងថា នៅក្នុងប្រទេសថៃ ៕
សហការី KBN
ប្រភព៖ kapook