ខ្សែភាយន្តភាគដ៏ល្បីរបស់ស្ថានីយទូរទស្សន៍ហង្សមាសរឿង កូនពស់កេងកង ដែលកំពុងចាក់ផ្សាយ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង 8 យប់លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង 12 ថ្ងៃត្រង់លើ ប៉ុស្តិ៍រស្មីហង្សមាស HDTV តួឯកស្រីដែលមានរូបរាងស្រឡូនល្វតល្វន់កញ្ញា តូតា ឬក៏ រាជនី ដែលជាឈ្មោះក្នុងរឿង បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានសម្តែងជាតួឯកស្រីក្នុងរឿង កូនពស់កេងកង នេះព្រោះនេះជា ខ្សែភាពយន្តភាគខ្មែរដំបូងហើយដែលនាងបានសម្តែងឲ្យស្ថានីយទូរទស្សន៍ហង្សមាស រួមជាមួយនឹង អ្នកដឹកនាំដ៏ល្បីល្បាញព្រមទាំង មានការសម្រឹតសម្រាំងយ៉ាងពិសេស និងចំនាយទុនក្នុងការផលឹតយ៉ាង សន្ធឹកទៀតផង។

ថ្វីត្បិតនេះជាមោទភាពរបស់នាង តែកញ្ញា តូតា ស្ទើរតែនឹងបោះបង់ការសម្តែងនៃរឿងភាគមួយនេះទៅហើយ ដោយសារតែមួយចំនុចដ៏ព្រឺរោម ក្នុងការថតជាមួយសត្វពស់ដ៏ធំផ្ទាល់ពិតៗតែម្តង តម្រូវការ នៃសាច់រឿងត្រូវឲ្យកញ្ញា តូតា ជាតួអង្គ រាជនី ថើបមាត់ពស់ពិតៗ ស្រស់ៗ ថើបមាត់ហើយត្រូវថើប ក្បាលពស់ទៀតដែលធ្វើឲ្យរូបនាងស្ទើរលែងហ៊ានដកដង្ហើមទៅហើយតែក៏នៅតែតាំងចិត្តជំនះសម្តែង ឲ្យបានល្អជាទីបំផុត។

ជាក់ស្តែងរឿងភាគមួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលទើបនឹងចាក់បានបីភាគ ប៉ុណ្ណោះ។ រង់ចាំទស្សនាភាគបន្តបន្ទាប់ទៀតថាតើនឹងមានឈុតឆាកពិសេសៗយ៉ាងណាខ្លះ? កុំភ្លេចរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង 12 ថ្ងៃត្រង់លើ ប៉ុស្តិ៍រស្មីហង្សមាស HDTV