ថៃ៖ កាលពីថ្ងៃម្សិលមិញនេះ មជ្ឈមណ្ឌល់ពាណិជ្ជកម្មដ៏ប្រណីត និងអស្ចារ្យមួយនៅប្រទេសថៃត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ។

អគារពាណិជ្ជកម្មខាងលើមានឈ្មោះ ICONSIAM មានទីតាំងស្ថិតនៅចម្ងាយពីទន្លេចៅផាយ៉ា ៤០០ម៉ែត្រ សាងសង់នៅលើផ្ទៃដីទំហំ ៨.៨ ហិតា និងមានកម្ពស់ ៥ជាន់ (រាប់ទាំងជាន់ផ្ទាល់ដី) ។ អគារពាណិជ្ជកម្មខាងលើនេះដែរ ជាកិច្ចសហការគ្នារវាង ក្រុមហ៊ុន Siam Piwat និង Charoen Pokphand Group ដែលបានប្រើប្រាស់ថវិកាចំនួនប្រមាណ ១.៥ពាន់លានដុល្លារ ក្នុងការសាងសង់ ។

សូមបញ្ជាក់ថា ចំពោះអគារពាណិជ្ជកម្មខាងលើនេះ គឺមានហាងទំនិញល្បីៗ កន្លែងកម្សាន្ត ព្រមទាំងហាងសម្លៀកបំពាក់ស្លាកសញ្ញាលំដាប់ថ្នាក់ពិភពលោកជាច្រើនទៀត មិនតែប៉ុណ្ណោះ Store របស់ក្រុមហ៊ុន Apple ដំបូងបំផុតក្នុងប្រទេសថៃ ក៏បានបោះទីតាំងនៅអគារនេះផងដែរ ៕
សហការី KBN
ប្រភព៖ travel.kapook