ភ្នំពេញ​ ៖ ​លោក​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួ​ន អធិរាជ​ចាប៉ី​ដង​វែង ​ដ៏​ល្បីល្បាញ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្តតាកែវ​ មក​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ដើម្បីសង្គ្រោះ​បន្ទាន់បន្ទាប់​ពី​មាន​បញ្ហា​សុខភាព ដែល​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​តាមដាន ។

អធិរាជ​ចាប៉ី​ដង​វែង ប្រាជ្ញ ឈួ​ន គឺជា​ចាស់ព្រឹទ្ធាចារ្យ​ម្នាក់ ​នៅ​ក្នុង​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ ផ្នែក​ចាប៉ី​ដង​វែង ដែល​ធ្លាប់​ច្រៀង​ប្រៀនប្រដៅ​មិន​តិច​នោះ​ទេ​ ។

បច្ចុប្បន្ន លោកតា​ចូល​ដល់​វ័យ​ចាស់ជរា ព្រោះ​លោក​មាន​អាយុ ៨៣​ឆ្នាំទៅ​ហើយ ដោយ​មាន​ជំងឺ​ជា​ច្រើន​ប្រចាំ​កាយ ​។

សូមរម្លឹកថា កាលពី​ឆ្នាំ​មុន សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ជា​ប្រាក់​២០​លាន​រៀល សម្រាប់​លោកតា​ទុក​ព្យាបាល​ជំងឺ​ផង​ដែរ ៕