ចែករំលែក

ជប៉ុន៖ ថ្មីៗនេះ បុរសជនជាតិជប៉ុនម្នាក់ បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាមួយការសម្រេចរបស់គាត់ ក្នុងការរៀបការជាមួយតុក្កត្តា Hatsune Miku (តុក្កតា តំណាងឱ្យតួអង្គ តារាចម្រៀងសិប្បនិមិត Hatsune Miku ) ។

បុរសខាងលើមានឈ្មោះ Akihiko Kondo អាយុ ៣៥ឆ្នាំ បានឱ្យដឹងថា កាលពី ១០ឆ្នាំគាត់ត្រូវបានគេចោទប្រកាន់ពីបទ លូកលាន់បុគ្គលិកស្រីៗនៅកន្លែងធ្វើការ រហូតដល់គាត់ត្រូវបានបាត់បង់ការងារ និងមិនអាចរកស្នេហាបាន ព្រោះតែបញ្ហានេះ ។

Akihiko Kondo បានបន្តថា លោកទ្រាំរស់ជាមួយអារម្មណ៍ដ៏ខូចចិត្តនេះ អស់រយៈពេលយ៉ាងយូរ រហូតដល់ក្រោយមក លោកក៏បានស្ដាប់ចម្រៀងរបស់ Hatsune Miku ដែលជាតារាចម្រៀងសិប្បនិមិតក្នុងកម្មវិធីកំព្យូទ័របង្កើតឡើងដោយ Crypton Future Media ។

លោក មានអារម្មណ៍ស្រស់ស្រាយ ហើយគិតថា មានតែ Akihiko Kondo ដែលជួយលួងលោមលោក ឱ្យក្រោកឈរបន្តទៀត រហូតដល់កាលពីពេលថ្មីៗនេះ លោក Akihiko Kondo ក៏បានសម្រេចចិត្តរៀបការជាមួយតុក្កតាតំណាងឱ្យ Hatsune Miku តែម្ដង ។
នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់លោក Akihiko Kondo គេឃើញមានភ្ញៀវសំខាន់ៗចំនួន ៣៩នាក់ចូលរួម ក្នុងនោះមានមិត្តភក្ដិ ព្រមទាំងសាច់ញាតិរបស់លោក មិនត្រឹមតែប៉ុណ្ណោះបុរសអភ័ព្វស្នេហ៍ខាងលើ ក៏បានអញ្ជើញសមាជិកសភាជប៉ុនម្នាក់ ដើម្បីចូលរួមធ្វើជាសាក្សីនៅក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់លោកផងដែរ ៕
សហការី KBN
ប្រភព៖ 9gag