សិល្បៈ៖ គេសង្កេតឃើញថា មួយរយៈខ្លីចុងក្រោយនេះ តារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត ស៊ីហា បានកសាងនូវភាពល្បីល្បាញជាថ្មីម្ដងទៀត ថ្វីបើមិនស្ថិតនៅក្រោមដំបូលផលិតកម្មធំយ៉ាងក៏ដោយ ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗ លោក ប៊ុត ស៊ីហា បែជាមកជួបជាមួយព័ត៌មានមិនល្អមួយទៀត ដែលធ្វើឱ្យមហាជន មានការពេញចិត្តចំពោះលោក ព្រមទាំងមានអ្នកលេងហ្វេសប៊ុកមួយចំនួនធំនាំគ្នា Comment ជេរលោក យ៉ាងចាស់ដៃផងដែរ ។

សម្រាប់ព័ត៌មានមិនល្អខាងលើនេះ គឺមានប្រភពមួយបានបង្ហើបថា លោក ចា រិទ្ធី មានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងជាមួយលោក ប៊ុត សីហា ខណៈដែលមួយរយៈនេះគ្មានស្ថាននីយទូរទស្សន៍ណាមួយហៅលោកឡើងច្រៀង ទើបលោក ចា រិទ្ធី អញ្ជើញឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ស្រាប់តែដល់ម៉ោងចេញច្រៀង បែរជាមមិនឃើញវត្តមានរបស់ ប៊ុត សីហា ជាហេតុធ្វើឱ្យមានរឿងៗដ៏ដែលចោទថា ប៊ុត សីហា ជាមនុស្សមិនគោរពពេលវេលា ។

យ៉ាងណាមិញ ក្រោយពេលព័ត៌មានខាងលើ ផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ លោក ចា រិទ្ធី ផ្ទាល់ក៏បានចេញមុខបកស្រាយតាមរយៈគណនីហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា «សួស្ដី​ប្អូន​ប្រុស​ប៊ុត​សីហា​ជា​ស្រលាញ់​ បងទើប​បាន​ឃើញ​តាម​រយៈ​បណ្ដាញ​សង្គម ​Facebook គេ​ចុះ​ពី​បញ្ហា​ប្អួន​និង​បង​ ពេល​បងបាន​អាន​ហើយ​ បង​មាន​អារម្មណ៍​អាណិត​ប្អូន​ណាស់​ មិន​គួរ​ណា​រឿង​តូច​សោះ​បែរ​ក្លាយ​ទៅ​ជា​រឿង​ធំ​ ហើយ​ម្យ៉ាង​ទៀត​បង​ខ្លាច ​ប្អូន​យល់​ច្រឡំ​ថា​រឿង​នេះ​ត្រូវ​បាន​ធ្លាយ​ចេញ​ពី​បង​ បងសូម​ប្រាប់​ប្អូន​ថា​ រឿង​ប្អូន​មក​ច្រៀង​ ឬ​មិន​មក​ច្រៀង​វា​ជា​រឿង​តូច​ណាស់​សម្រាប់​រូប​បង​ ព្រោះ​កន្លង​មក​បងតែង​តែ​ជួប​រឿង​បែប​នេះ​ជា​រឿយៗ​ គឺ​មាន​តារា​ចម្រៀង​ខ្លះ​ដល់​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​តេ​មក​ប្រាប់​ថា​ឈឺ​មក​មិន​បាន​ អ្នក​ខ្លះ​ខល​មក​ថា​ជាប់​ចរាចរណ៍​ អ្នក​ខ្លះ​ថា​ធ្វើ​សក់​មិន​ទាន់​ អ្នក​ខ្លះ​មក​យឺត​ចង់​ហួស​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​មក​ដល់​ បញ្ហា​ទាំង​អស់​នេះ​បងតែង​តែ​អធ្យាស្រ័យ​ហើយ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​ ហើយ​មិន​អោយ​ប៉ះពាល់​ដល់​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ទេ​ រឿង​ដែល​កើត​ឡើង​កន្លង​មក​នេះ​មិន​មែន​បងតាំ​ងចិត្ត​ធ្វើ​ជា​មិន​ខឹង​នោះ​ទេ​ តែ​បង​ជា​មនុស្ស​អ៊ីចឹង​ ជួប​បញ្ហា​បងត្រូវ​តែ​ដោះស្រាយ​ បង​មិន​អង្គុយ​រអ៊ូ​ទេ​ ហើយ​ម្យ៉ាង​ទៀត​កន្លង​មក​បងតែង​តែ​ជួយ​បើ​កឱកាស​អោយ​ប្អូន​ៗ​ទាំង​អស់​គ្នា​​ គឺ​មិន​ដែល​បាន​បិទ​រឺ​បំផ្លាញ​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ឡើយ​ តែ​ចំណែក​រឿង​របស់​ប្អូន​វិញ​សូម្បី​មួយ​ម៉ាត់​ក៏​បងមិន​បាន​និយាយហើយ​ទុក​ក្នុង​ចិត្ត​ដែរ​ តែ​បងមិន​ដឹង​ថា​ហេតុ​អី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើងចំពោះ​ប្អូន​​ អោយ​បង​សូមទោស​ហើយ​​ចូលរួម​សោកស្ដាយ​ផង​ ពី​បង​ ចា ​រិទ្ធី​ដែល​នៅ​តែ​អាណិត​និង​ស្រឡាញ់​ប្អួន​» ។

ជាមួយគ្នានេះដែរ គេឃើញថា ក្រោយពីមានព័ត៌មានមិនល្អខាងលើនេះកើតឡើង លោក ប៊ុត ស៊ីហា ក៏បានបញ្ចេញប្រតិកម្មភ្លាម ដោយបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា «រឿងខ្លះបងប្អូនកុំតាមតែគេញាក់ពេក។ អ្នកណាមិនចង់បានលុយ អ្នកណាមិនចង់ឡើងច្រៀង? ខ្ញុំក៏ចេះហត់ដែរ ហើយអារឿងចេះចុះរឿងយល់ច្រឡំ ឬរឿងអីហ្នឹង បើអាចសូមកាត់បន្ថយទៅ ។ អ្នកក៏ជាខ្មែរដែរ ហើយខំខមិនជេរខ្ញុំឆ្កែឆ្មាហ្នឹង តើអ្នកជាអ្វី? អ្នកមានចំនេះដឹងអើយ បើបងអស់លោកត្រូវគេជេវិញ អស់លោកចេះឈឺទេ? ខ្ញុំត្រូវការអ្នកគ្រាំទ្រ អ្នកស្រលាញ់ អ្នកយល់ចិត្តខ្ញុំ មកដល់ខ្ញុំឡើងមកបានវិញ ក៏ព្រោះអ្នកស្រលាញ់បងប្អូនអ្នកគ្រាំទ្រ និងធីមមរតកមេឌៀដែលជួយខ្ញុំមិនមែនអ្នកជេហ្នឹងទេ?សូមចេះរស់នៅឱ្យមានសុជីវធម៌ផង ចេះមានខួរជាខ្មែរផងកុំចេះតែខាំខ្ញុំពេក…» ៕
សហការី KBN