ថៃ៖ បុរសថៃម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានទទួលពីបណ្ដឹងពីប្រពន្ធ ព្រមទាំងកូនស្រីថា បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងរយៈពេល ៧ឆ្នាំមកហើយ ព្រមទាំងមានផ្ទៃពោះ ២ដង (យកកូនចេញទាំងពីរដង) ទៀតផង ដែលករណីដ៏ហួសចិត្តនេះ បានកើតឡើងនៅឯប្រទេសថៃ ។

ជនសង្ស័យមានឈ្មោះ ភន អាយុ ៤៣ឆ្នាំ ចំណែកជនរងគ្រោះដែលជាកូនស្រីបង្កើតមិនត្រូវបានបង្ហាញឈ្មោះទេ បច្ចុប្បន្ននាង មានអាយុ ២០ឆ្នាំ ។
តាមសម្ដីស្ត្រីជាម្ដាយរបស់ជនរងគ្រោះ និងជាអតីតប្រពន្ធរបស់ជនសង្ស័យបានឱ្យដឹងថា ការរស់នៅជាមួយបុរសខាងលើនេះមានកូនស្រី ២នាក់ ហើយក្រោយមកក៏លែងលះគ្នា ដោយកូនទាំង២ ត្រូវបានទៅខាងប្ដីយកចិញ្ចឹម ។

ក្រោយមកទៀតគាត់ក៏មានប្ដីថ្មី និងបានទៅរស់នៅស្រុកផ្សេង រហូតដល់ពេលមួយគាត់ក៏បានជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទប្រើប្រាស់ថ្នាំញៀន ទើបតែចេញកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ហើយក៏បានមកលេងស្រុកស្រាប់តែកូនស្រីរងគ្រោះបានរត់មកប្រាប់ថា ខ្លួនត្រូវបានឪពុកចាប់រំលាភ ព្រមទាំងប្រើប្រាស់កម្លាំងបាយរយៈពេល ៧ឆ្នាំមកហើយ តាំងតែពីទៅរស់នៅជាមួយឪពុកមកម្ល៉េះ ព្រមទាំងមានផ្ទៃពោះ២ដងទៀតផង ។

ប្រភពដដែលបន្តថា រយៈពេលល ៧ឆ្នាំមកនេះ នារីរងគ្រោះពុំអាចប្រាប់នរណាម្នាក់ឱ្យជួយនាងបានទេ ព្រោះតែមានការគំរាមគំហែងសម្លាប់ ពីសំណាក់ឪពុកប្រសិនបើរឿងអាស្រូវនេះ ត្រូវបានលេចឮដល់នរណាម្នាក់ ដូចនេះហើយនាងមានតែទ្រាំតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងហើយនោះ ប៉ូលិសក៏បានចាប់ខ្លួនជនសង្ស័យ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើខាងលើនេះ ពិតប្រាកដមែន ។ ខណៈនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ហើយជនសង្ស័យអាចនឹងមានទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ៕
សហការី KBN
ប្រភព៖ khaosod