ភ្នំពេញ៖ “សត្វចម្លែកមុខក្រញ៉ូវ” ខ្សែភាពយន្តគំនូរជីវចលនិយាយពី សត្វចម្លែកមួយឈ្មោះ Mr. GRINCH មានឆ្កែដ៏ស្មោះត្រង់របស់ខ្លួនឈ្មោះ Max រស់នៅក្នុងរូងភ្នំដាច់ឆ្ងាយពីទីក្រុង ក៏ព្រោះតែសត្វចម្លែកមួយនេះស្អប់រដូវកាល បុណ្យ ណូអែល ជាខ្លាំង ខណៈដែលប្រជាជននៅក្នុងក្រុង Whoville កំពុងតែរីករាយជាមួយនឹងរដូវកាលបុណ្យមួយនេះ។

យ៉ាងណាមិញបន្ទាប់ពីបានដឹងថា រដ្ឋាភិបាលនឹងប្រារព្ធតុបតែងពិធីបុណ្យមួយនេះធំជាងមុនរហូតដល់ទៅ៣ដងនោះ សត្វចម្លែកមុខក្រញ៉ូវ នេះក៏មានគម្រោងការដ៏អាក្រក់មួយដើម្បីបំផ្លាញថ្ងៃបុណ្យ ណូអែល ចោល។ ចង់ដឹងថាសាច់រឿងទាំងមូលយ៉ាងណានោះកុំភ្លេចមកទស្សនារឿង “សត្វចម្លែកមុខក្រញ៉ូវ” THE GRINCH នឹងចាក់បញ្ជាំងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្ត Legend Cinema គ្រប់សាខា៕
សហការី KBN