ចែករំលែក

ហ្វេសប៊ុក៖ ថ្ងៃនេះ ឃើញមានការចែករំលែកយ៉ាងច្រើននូវរូបថតប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាពរបស់នារីវ័យក្មេងម្នាក់ អារដៃរបស់ខ្លួន ដែលត្រូវបានគេអះអាងថា នាងខូចចិត្តព្រោះរឿងស្នេហា ។

ចំពោះការង្ហោះនេះដែរ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ យល់ច្រឡំថា នាងជានារីខ្មែរ ហើយពួកគេក៏បាន Comment រិះគន់យ៉ាងចាស់ដែរ តែតាមពិតនារីរូបនោះគឺជានារីជនជាតិថៃទេ ។

តាមប្រភពព័ត៌មានពី khaosod បានឱ្យដឹងថា នារីខាងលើនេះពុំបង្ហាញអត្តសញ្ញាណទេ តែគេបានបញ្ជាក់ថានាងជាជនជាតិថៃ ហើយង្ស័យថា នាងខូចចិត្តរឿងស្នេហា ទើបដាច់ចិត្តធ្វើបាបខ្លួនឯងបែបនេះ ។

ជាមួយនឹងការបង្ហោះរូបថតអារដៃ ហូរឈាមជោគខ្លួននេះដែរ នាងក៏បានសរសេរពាក្យមួយឃ្លាថា «ឈឺប៉ុន្មានដងហើយតែមិនចាំ…ពេលណាទើបបងស្រឡាញ់អូន» ។
សូមបញ្ជាក់ថា ចំពោះការបង្ហាញពីសកម្មភាពខាងលើ មានអ្នកលេងហ្វេសប៊ុកនៅប្រទេសថៃជាច្រើនបាន និយាយថា នេះជាភាពល្ងង់ខ្លៅមួយរបស់នាង នាងគួរតែរកអ្នកពិភាក្សាលើកទឹកចិត្ត ប្រសើជាងធ្វើបាបខ្លួនឯងបែបនេះ ៕
សហការី KBN
ប្រភព៖ khaosod