កម្មវិធីប្រកួតសមត្ថភាព លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent បានបញ្ចប់កាលពីយប់មិញនេះ ហើយដោយរកបាននូវជ័យលាភី សម្រាប់រដូវកាលថ្មីនេះ។

ចាប់តាំងពីវគ្គ Judge Audition មកវគ្គ Judge Cut Down រហូតដល់វគ្គ Live Show ជាច្រើនសប្តាហ៍ ទីបំផុតកម្មវិធី Cambodia’s Got Talent បានចម្រាញ់ចេញនូវជ័យលាភីគឺក្រុមរាំ The King ដែលទទួលបាន នូវការគាំទ្រច្រើនបំផុតពីសំណាក់ទស្សនិកជនទូទាំងប្រទេស។

វាមិនមែនជារឿងងាយនោះទេសម្រាប់ការទទួលបាននូវជ័យលាភីដ៏អស្ចារ្យនេះព្រោះពួកគេត្រូវឆ្លងកាត់ការ ប្រកួតប្រជែងជាមួយបេក្ខជនដ៏មានសមត្ថភាពខ្លាំងៗជាច្រើនទៀត។

សម្រាប់ជ័យលាភី Cambodia’s Got Talent ទទួលបាននូវប្រាក់រង្វាន់ធំ ១០០ លានរៀន ព្រមទាំងមានឱកាស ក្លាយជាតារាប្រចាំស្ថានីយទូរទស្សន៍ហង្សមា និង រស្មីហង្សមាស ផងដែរ។