សិល្បៈ ៖ ក្រោយពីមានសារព័ត៌មានជាច្រើន ជាពិសេសគេហទំព័រសិល្បៈនានា បានធ្វើការចុះផ្សាយព្រោងព្រាត ពីទំនាក់ទំនងស្នេហារបស់តារាចម្រៀង ដ៏មានប្រជាប្រិយរបស់ហង្សមាស អ្នកនាង ពេជ្រ សោភា ចែកផ្លូវគ្នាជាមួយសង្សារ លោក ឆឹម កក្កដា ដោយបានលើកយកហេតុផលមួយចំនួនថា ពួកគេទាំង២នាក់ហាក់ដូចជាមិនសូវ ឃើញមានភាពផ្អែមល្ហែមជាមួយគ្នាដូចមុន ហើយមិនសូវបង្ហាញពីរូបភាពរវាងអ្នកទាំង២ជាដើម ។

កត្តានេះហើយ ទើបបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការងឿងឆ្ងល់ផងដែរថា តើអ្នកទាំង២នាក់មានបញ្ហាអ្វីនិងគ្នាមែនទេ ទើបស្ងាត់មួយរយៈ មិនសូវឃើញផ្អែមល្ហែម ស្អិតរមួតដូចពេលមុន ។

ដើម្បីបកស្រាយចម្ងល់របស់អ្នកគាំទ្រ ស្រាប់តែម្សិលមិញនេះ គូរស្នេហ៍ ពេជ្រ សោភា និងលោក ឆឹម កក្កដា ក៏បានបង្ហាញខ្លួនដឹកដៃគ្នា យ៉ាងរ៉ូមែនទិកទៅចូលរួមកម្មវិធីមួយ ក៏ដូចជាការបញ្ចប់ចម្ងល់ទាំងឡាយរបស់អ្នកគាំទ្រនាងផងដែរ ។ លើសពីនេះទៀត អ្នកទាំង២នាក់ ក៏បានធ្វើការ Live វីដេអូបកស្រាយ និងឆ្លើយតបភ្លាមៗទៅកាន់អ្នកគាំទ្ររបស់ពួកគេ ដោយបាននិយាយថា ពួកគេទាំង២នាក់ នៅតែរក្សាទំនាក់ទំនងស្នេហាជាមួយគ្នាដដែលដូចមុនអញ្ចឹង គ្រាន់តែមួយរយៈពេលដែលស្ងាត់នោះ គឺមកពីអ្នកនាង និងលោក ឆឹម កក្កដា រវល់ក្នុងការងារពេក មិនសូវបានបង្ហោះរូបភាពផ្អែមល្ហែមដូចកាលពីមុននោះឡើយ ។

ទោះជាយ៉ាងណា ការបកស្រាយខាងលើ បានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនដែលស្គាល់នាងជាច្រើននោះ អស់ចម្ងល់និងលែងមានមន្ទិលសង្ស័យ ទៅលើទំនាក់ទំនងរបស់ពួកគេទាំង២តទៅទៀតផងដែរ ៕