សិល្បៈ៖ គេសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃប្រជាប្រិយភាព និងភាពល្បីល្បាញរបស់តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែបន្តកើនឡើង ហើយទោះបីលោកជាតារាចម្រៀងស្នូលផ្នែកបុរសនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្ដី ក៏លោកនៅតែមិនមានភាពឆ្មើងឆ្មៃ និងដាក់ខ្លួនជានិច្ច ។ ទាំងនេះ ក៏ជាកត្តាមួយដែរ ដែលនាំឱ្យលោកក្ដោបបានភាពល្បីល្បាញយូរឆ្នាំណាស់មកហើយ ។

ជាមួយគ្នានេះដែរ ស្រាប់តែនៅថ្ងៃនេះ តារាចម្រៀងមានឈាមជាអ្នកកំពង់ចាមខាងលើបានចំណាយពេលវេលារបស់ខ្លួននាំ Fan ជាច្រើននាក់ដើររើសសំរាមតាមផ្លូវ ដែលសកម្មភាពនេះបានធ្វើឱ្យមហាជនស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំង ។

សូមបញ្ជាក់ថា សម្រាប់ការចំណាយពេល និងកម្លាំងដើររើសសំរាមរបស់លោក ខេមរៈ សិរីមន្ត នេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់លោកតែម្ដង ហើយនេះគឺជាគំរូដ៏ល្អមួយសម្រាប់អ្នកសិល្បៈ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

ទន្ទឹមគ្នានេះ លោក ខេមរៈ សិរីមន្ត ព្រមទាំងបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា «រាល់ការការធ្វើទង្វើល្អដល់សង្គម ចូលកុំមានការខ្មាសអៀនឡើយ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការងារបរិស្ថាន និងជួយចែករំលែកការងារបងៗផ្នែកអនាម័យ និងចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែល ចូលទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើឱ្យបរិស្ថាន ស្អាត សុខភាពល្អ សម្រាប់សង្គមជាតិទាំងអស់គ្នា» ៕
សហការី KBN
ប្រភព៖ Facebook (Khemarak Sereymun)