ភ្នំពេញ៖ ក្រោយពីបានខិតខំប្រឹងប្រែងអស់រយៈពេលយ៉ាងយូរមកនេះ ទីបំផុតកុំព្យូទ័រ​កូន​កាត់​ដែល​មាន​ប្រព័ន្ធ​ដំណើរការ​ឈ្មោះ​ថា Kroma OS នឹង​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃទី​ ២០ ខែ​តុលា នៅសាលា​តិច​ណូ វេលា​ម៉ោង ៣:៣០ នាទី​រសៀល។

កុំព្យូទ័រដែលជាផលិតផលរបស់កូនខ្មែរសុទ្ធសាធនេះមានឈ្មោះថា Koompi (គម្ពីរ) ​ត្រូវបានដំឡើង​មក​ពី​តៃវ៉ាន់​ ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា បំពាក់​ដោយ RAM ទំហំ 8GB (Minimum 4GB) ប្រើ CPU ល្បឿន 1.1Ghz ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 256GB SSD (Minimum 128GB) ប្រើ Core i3 ថាមពល​ថ្ម​អាច​ប្រើ​បាន​ដល់ ៧ ម៉ោង ។

សូមបញ្ជាក់ថា កុំព្យូទ័រ KOOMPI ចំនួន ៥ គ្រឿង​នឹង​ធ្វើ​ការ​​ចាប់​រង្វាន់​​​ជូន​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃចុង​សប្តាហ៍​នេះ ៕