កំពង់ឆ្នាំង៖ មួយរយៈខ្លីចុងក្រោយនេះករណីឃាតកម្មទៅលើកុមារីពីរនាក់បងប្អូនដែលកើតឡើងនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កំពុងកក្រើកខ្លាំងនៅក្នុងសង្គមខ្មែរ ជាពិសេសនៅលើបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង ហើយរហូតមកដល់ថ្ងៃទី១៩ តុលា ២០១៨ ម្សិលមិញនេះ សមត្ថកិច្ចឈាន់ដល់ឃាត់ខ្លួនជនសង្ស័យពីរនាក់គឺឪពុកមា និងម្ដាយមីងរបស់ជនរងគ្រោះ ។

យ៉ាងណាមិញ ក្រោយពីឃាត់ខ្លួនជនសង្ស័យហើយនោះ សមត្ថកិច្ចពុំបានទម្លាយ​ចេញ​ឱ្យដឹង អំពី​ករណី​ពាក់ព័ន្ធ​យ៉ាងណា​នៅឡើយ ក្នុង​រឿង​ឃាតកម្ម ជាមួយនឹង​ជនសង្ស័យ​ទាំងពីរនាក់​នោះទេ ព្រោះ​សមត្ថកិច្ច​កំពុងតែបន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ត​នៅឡើយ ។

សូមបញ្ជាក់ថា ករណីឃាតកកម្មទៅលើក្មេងស្រីពីរនាក់បងប្អូនខាងលើនេះបានកើតឡើងកើតឡើងនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។
ជនរងគ្រោះទាំងពីរនាក់បងប្អូនមានឈ្មោះ ទី១ អ៊ុល លក្ខណា អាយុ១៤ឆ្នាំ និងទី២ ឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ ចំណែកឪពុកទៅធ្វើការនៅឯប្រទេសថៃ និងម្ដាយធ្វើការជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ ។

ចំណែក​ការធ្វើ​កោសល​វិច័យ​លើ​សាកសព​កាលពី​យប់​ថ្ងៃទី១៨ ខែតុលា អាជ្ញាធរ​ឃុំ បានអោយដឹងថា កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ១៤ឆ្នាំ ត្រូវបាន​ឃាតក​វាយបំបាក់​ឆ្អឹងជំនី​ខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំង៤ ​កាច់​បំបាក់ ដើម្បី​យក​សព​ញាត់​បញ្ចូល​ក្នុង​ហិប​ដាក់​ខោអាវ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ៧ឆ្នាំ ក៏ត្រូវ​បាន​ឃាតក​កាច់​បំបាក់​ក​សម្លាប់ចោល ហើយ​ញាត់​ចូលក្នុង​ហិប​ទាំង២នាក់​បងប្អូន​ផងដែរ។

រឿង​ឃាតកម្ម​ដ៏​សាហាវ​មួយ​នេះ ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​បាន​សំណូមពរ​ដ៏​ទទូច​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់ មេត្តា​ព​ន្លឿ​ន​ក្នុងការ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​វែកមុខ​រក​ឃាតក​ដៃដល់​ក្នុងករណី​ឃាតកម្ម​ដ៏​សាហាវ​ខាងលើនេះ ខណៈដែលពេលនេះផងដែរ ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួន ហើយសមត្ថកិច្ចកំពុងសាលសួរ និងស្រាវជ្រាវ ៕
សហការី KBN