ថៃ៖ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨ នេះ តារាស្រីថៃដ៏ល្បីល្បាញគឺ Jenne បានចូលរោងការ ដែលមើលទៅមានលក្ខណៈសាមញ្ញ ប៉ុន្តែប្រណីតបំផុត ហើយកម្មវិធីមង្គលនេះដែរបានរៀបចំឡើងនៅ Benedict studio ក្នុងទីក្រុងបាងកក ប្រទេសថៃ ។

នៅពិធីអាពាហ៍ពិពាហ៍របស់ Jenne នេះទៀតសោតក៏បានការចូលរួមឱ្យពរជ័យសិរីមង្គលពីសំណាក់តារារួមអាជីពល្បីផងដែរ ។ តាមសម្ដីរបស់ Jenne ផ្ទាល់បានឱ្យដឹងថា នាងនឹងរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍នេះម្ដងទៀតនៅលើកោះសាមុយសម្រាប់មិត្តភក្ដិជិតស្និទ្ធរបស់នាង និងស្វាមី ។
សូមទស្សនាទិដ្ឋភាពខ្លះៗក្នុងពិធីមង្គើការរបស់ Jenne ៕
សហការី KBN
ប្រភព៖ kapook