ភ្នំពេញ​ ៖ នគរបាល​ការិយាល័យ​រដ្ឋបាល​-​សរុប (​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ បាន​ចុះ​បង្ក្រាប​ករណី ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​អូស្ត្រាលី នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ។

បើតាមអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែតុលា នេះ ថា ជនសង្ស័យ​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩១ ជនជាតិ​ខ្មែរ និង ឈ្មោះ TAM HIU TING ភេទ​ស្រី ឆ្នាំ​កំណើត ១៩៦៣ ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​ហុងកុង ។

ចាប់​យក​វត្ថុ​តាង រួម​មាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៩៦១.៩០​ក្រាម ដែល​លាក់​បង្កប់ ក្នុង​ជញ្ជាំង​កេស​ក្រដាស ៕