ភ្នំពេញ ៖ នៅ​ម៉ោង​១១​និង​០១​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ២០១៨​នេះ អ្នកនយោបាយ​វ័យក្មេង កញ្ញា ធី សុវណ្ណ​ថា បាន​បង្ហោះ​សារ​ព្រមាន​ប្តឹង យុវជន​ម្នាក់​ដែល​មានឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​កថា Heng Yin ហៅ​ចំ​ប៉ី​ខ្មៅ ឲ្យ​លោក​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ និង​លុប​វី​ដេ​អូ រួម​និង​លុប​ផុស ប្រមាថ​នោះ​ចេញ ដោយ​ទុក​ពេល​រយៈពេល​២៤​ម៉ោង បើ​មិន​ដូច្នោះ​ទេ នឹង​ចាត់ការ​ប្តឹង​តាម​ច្បាប់​ហើយ ។

មូលហេតុ​ដែល​កញ្ញា ធី សុវណ្ណ​ថា ព្រមាន​ប្តឹង​បែប​នេះ ក៏​ដោយសារ​តែ​លោក Heng Yin (​ចំប៉ី​ខ្មៅ​) កាលពី​ម្សិលមិញ បាន​ប្រមាថ​លើ​ពាក្យ “​ឦសាន​បុ​រៈ​” ដោយ​លោក​ផុស និង​បាន​ភ្ជាប់​ដោយ​រូប​សើចចំអក​ជា​ច្រើន​ថា ៖

« តោះ​ចេញ​ទើស​ពេញទី​តែ​ម្ដង​ទៅ កុំ​ឲ្យ​គេ​ថា fake page (​គណនី​ក្លែងក្លាយ​)
ស្អី​គេ ឦសាន​បុ​រៈ និយាយ​ដល់​បុរេប្រវត្តិ ឈុត​គ្មាន​អត្តសញ្ញាណ​ជាតិ (​រូប​សើចចំអក​) សម្រាប់​រចនាបថ​សម្បូរ​ព្រៃ​គុក ខ្មែរ​នៅ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា ពេញ​ប្រទេស​សោះ​ហ្នឹង រហូត​ដល់​រចនាបថ​ព្រះ​គោ​បាន​ខ្មែរ​ចេះ​ច្នៃ​ឲ្យ​មាន​លក្ខណៈ​ជាតិនិយម​បែប​ខ្មែរ​(​រូប​សើចចំអក​) មើល​បន្តិច​ស្មាន​តែ​ឥណ្ឌា (​រូប​សើចចំអក​) » ។

បន្ថែម​លើ​នេះ លោក Heng Yin (​ចំប៉ី​ខ្មៅ​) ក៏​បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ពិត​របស់​លោក ដោយ​ភ្ជាប់​រូប​គ្រឿងអលង្ការ នៃ​ឈុត “​ទេពី​ស្រុី​សួគ៌​ឦសាន​បុ​រៈ​” ជាគ្រឿងកាឡៃប្រៀបប្រដូច​ទៅ​នឹង​ទុយោរ​ជ័រ​ម៉ាក​ថៃ​ទៀត ។

សូមរម្លឹកថា ធី សុវណ្ណ​ថា ទុក​ពេល​១​ថ្ងៃ​ឲ្យ​យុវជន​ម្នាក់​ដែល​ប្រមាថ​ឈុត​«​​ទេពី​ស្រុី​សួគ៌​ឦសាន​បុ​រៈ»