រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stoutបានប្រគល់រង្វាន់ iPhoneX ថ្មីសន្លាងមួយគ្រឿងជូនលោក ឌុល វណ្ណា ដែលជាអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ “GET YOUR SHAPE BACK” ក្នុងការចាប់ឆ្នោតផ្សងសំណាងដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃ ៧ ខែកញ្ញាកន្លងមក។

ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដូច្នេះសូមលើកទឹកចិត្តអតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។

នៅក្នុងកម្មវិធី GYSB app មានមុខងារពិសេសដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS ឬ Android) អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពិន្ទុពេញ (6 ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ iPhone X តាមរយៈការចាប់រង្វាន់។
ដើម្បីអប់រំអតិថិជនឲ្យចេះទទួលទានក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីពីរ៖ (1) តាមទំព័រហ្វេសប៊ុក Get Your Shape Back KH និង (2) កម្មវិធីទូរស័ព្ទស្មាតហ្វូនដែលមានឈ្មោះ “Get Your Sexy Back” ឬ “GYSB”. ។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះមានអ្នកគាំទ្រ 110,000 នាក់ និងមានអ្នកទាញយកកម្មវិធីនេះចំនួន 18,000 ។

គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង ឬស្ថាប័នសំខាន់ៗដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត​ដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រ​វឹង៕