ភ្នំពេញ ថ្ងៃទី 12 តុលា 2018៖ ក្រុមហ៊ុនសាមសុងបានធ្វើការដាក់បង្ហាញរូបរាងជាផ្លូវការនូវកំពូលស្មាតហ្វូនដ៏ទាក់ទាញត្រកូលA ស៊េរីរបស់ខ្លួនគឺ Samsung Galaxy A7 & A9 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ីកាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានកម្ពុជាផងដែរ។ ក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ក៏បានផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេជាមួយនឹងផលិតផលពិត។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុន សាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំ២០១៨នេះ Galaxy A នឹងនៅតែបន្តបង្ហាញខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេសដែលអាចឆក់យកចិត្តអ្នក ប្រើប្រាស់ ដោយសារតែកំណែប្រែថ្មីដ៏អស្ចារ្យនោះគឺសមត្ថភាពកាមេរ៉ាតែម្តងដែលឆ្នាំនេះ ក្រុមហ៊ុនសាមសុងដំឡើងលែនកាមេរ៉ាដល់ទៅ៣គ្រាប់សម្រាប់ Galaxy A7 និង Galaxy A9 មានកាមេរ៉ាដល់ទៅ 4គ្រាប់ឯនោះ»។

លោកបានបន្ថែមថា សម្រាប់ Galaxy A7 នឹងប្រកាសឲ្យទទួល ការកុម្ម៉ង់ទុកមុន(Pre-Order)ចាប់ពីថ្ងៃទី១៣ ដល់ ២៥តុលា ឆ្នាំ២០១៨ ដែលមានជម្រើស៣ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ,ពណ៌ខៀវ និងពណ៌មាសក្នុងតម្លៃត្រឹមតែ$345 តែប៉ុណ្នោះជាមួយនឹងការផ្តល់ជូននូវកាដូបន្ថែមដូចជា Samsung Power bank 1 ដ៏ស្រស់ស្អាតដែលអាចផ្ទុកថាមពលបានរហូតដល់10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីប1ហើយអ្នកអាចទទួលបានទូរស័ព្ទនៅថ្ងៃទី ២៨ ដល់ទីថ្ងៃទី៣០ ខែ តុលា។សម្រាប់ Galaxy A9 វិញនិងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាក្នុងខែវិច្ជិកាខាងមុខនេះ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិខ្លះៗនៃស្មាតហ្វូនដ៏ទាក់ទាញ Galaxy A7 និង Galaxy A9ដែលអ្នកគួរតែដឹង៖

១/ Galaxy A7
– បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB
– បំពាក់កាមេរ៉ាក្រោយ៣គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2 + 8MP f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
– ទូរស័ព្ទដៃ ស៊ីម2
– អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
– កម្លាំងថ្ម 3,300mAh
– ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង
– បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

២/ Galaxy A9
– បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB
– បំពាក់កាមេរ៉ាក្រោយ4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
– ទូរស័ព្ទដៃ ស៊ីម2
– អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
– កម្លាំងថ្ម 3,720mAh
– ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)
– បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

សូមប្រញាប់ឡើង មកក្លាយជាម្ចាស់នៃស្មាតហ្វូនដ៏ទាក់ទាញនេះភ្លាមទៅ……កុំឲ្យឱកាសនេះកន្លងផុតទៅ!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខានិងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតឬអាចទំនាក់ទំនងមកកាន់លេខ1800 20 3232 ។