ភ្នំពេញ ៖ បើ​តាម​វី​ដេ​អូ​ឃ្លី​ប​មួយ ត្រូវ​បាន​មហាជន​រិះគន់ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​លើ​ស្ត្រី​ម្នាក់ ខឹង​កូន​តូច​បាន​យក​ស្កុ​ត ចងដៃ ចងជើង​បិទមាត់​មិន​អោយ​ស្រែក ។

វី​ដេ​អូ​ឃ្លី​ប​នេះ​ត្រូវ​គេ​បង្ហោះ​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​បុក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ត្រី​ម្នាក់ ខឹង​កូន​តូច អាយុ​ប្រហែលជា​ជាង​មួយ​ឆ្នាំ កំពុង​ស្រែកយំ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ ដែល​កំពុង​បោក​ខោអាវ​មិនកើត បាន​យក​ស្កុ​តម​ក ចង​រុំ​ដៃ​ពាត់​ទៅ​ក្រោយ ចងជើង បិទ​មាត់ មិន​អោយ​ស្រែក និង​ធ្វើ​អ្វី​បាន ។

អ្នក​និយម​លេង​នៅ​បណ្តាញ​សង្គម ប្រតិកម្ម​ថា ចុះ​ក៍​អាក្រក់​ម្ល៉េះ ? នាង​ម្ដាយ​នេះ​ចាប់​កូន​ខ្លួន​បង្កើត​អែង រុំ​ដៃជើង​បិទមាត់​នឹង​ស្កុ​ត អី​ក៍​អាក្រក់​ម្ល៉េះ​នាង​ម្ដាយ​នេះ​! ក្មេង​វា​ដឹង​ស្អី​វា ខុស​ត្រូវ​អី​មិន​គួរ​ធ្វើបាប​ក្មេង​ម្លឹ​ង​ទេ ។ ជួយ Share ម្នាក់​មួយ​ផង​បងប្អូន​ដើម្បី​អោយ​អង្គការ​ការពារ​កុមារ​បានឃើញ និង​បាន​ទៅ​ជួយ​ដល់​ប្អូន​ម្នាក់​នេះ​ផង ។

តែ​ទោះបីជា​យ៉ាងណា​គេ​មិន​ទាន់​ដឹង​ថា ស្ត្រី​ដែល​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​លើ​កូន​របស់​ខ្លួន​នេះ មាន​ទីលំនៅ​នៅឯណា​នៅឡើយ​ទេ ។​ ហើយ​ក៏​មិនដឹង​ថា ​ប្រព្រឹត្ត​នៅ​ថ្ងៃ​ណា​អោយពិត​​ប្រាកដដែរ ប៉ុន្តែ​មហាជនមានការ​ខឹង​សម្បា សូម​ជូនពរ​អ្នក​មីង អោយឆាប់​​ទទួលផល ពី​អ្វី​ដែល​បាន​សាង​លើ​ក្មេង​តូច​ម្នាក់​នេះ ៕