ខេត្តកោះកុង ៖ ដោយ​រអិល​គ្រួ​ស​ដែល​គេ​ទើប​ចាក់​ផ្លូវ រថយន្ត HILANDER មួយ​គ្រឿង បាន​រអិល​ធ្លាក់​ពីលើ​ផ្លូវ ចូល​ចំណោទ បណ្ដាល​ឲ្យ​រង​របួស​ជនជាតិ​ចិន​៣​នាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា ២០១៨ នេះ​នៅ​ចំណុច ចំណោត​អូរ​ជ្រៅ ក្នុង​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា រថយន្ដ​ម៉ាក HILANDER ព​ណ៍​ស ពាក់​ស្លាក​លេខ​បរទេស 4YBV692 បើកបរ​ដោយ​ឈ្មោះ ស៊ូ ចិ​ត្រា ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​បាន​ធ្វើ​ដំណើរ​ពី​កំពង់សោម ទៅ​កោះកុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ដ​រ៉េ​ចុះ​ចំណោទ ដោយសារ​រអិល​គ្រួ​ស​ដែល​ទើប​ឈូស​ឆាយ​ថ្មី បណ្តាល​អោយ​អ្នក​រួម​ដំណើរ ជា​ជនជាតិ​ចិន​៣​នាក់ ស្រី​ម្នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ទាំង​៣​នាក់ ។

បច្ចុប្បន្ន​រថយន្ដ​ដែល​រង​គ្រោះ ត្រូវ​បាន​ក្រុមហ៊ុន​ចិន មក​ស្ទូច​យក​ទៅ​ជួសជុល​នៅ​ខ​ត្ត​ព្រះ​សីហ​នុ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ៕