ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា ភាពយន្តឥណ្ឌូនេស៊ី ហាក់ដូចជាមានសន្ទុះខ្លាំង ដែលត្រូវបាននាំចេញទៅបញ្ចាំងនៅតាមរោងកុនក្រៅប្រទេសនានា ដូចជាកម្ពុជាយើងជាដើម ។

កន្លងមកមានភាពយន្តឥណ្ឌូនេស៊ី ជាច្រើនរឿង ត្រូវបាននាំមកក្នុងប្រទេស និងទទួលបានភាពជោគជ័យយ៉ាងខ្លាំងដូចជារឿង «វិញ្ញាណម្ដាយដើម» «កញ្ចក់ឃុំវិញ្ញាណ» និង«ភ្នែកទី៣» ជាដើម ហើយជាថ្មីម្ដងទៀតនេះ រោងភាពយន្តលេជេន កំពុងតែចាក់បញ្ចាំងរឿងថ្មីមួយទៀតមានចំណងជើងថា «សំណែនខ្មោច» ។

«សំណែនខ្មោច» និយាយអំពីមហាវិទ្យាល័យដ៏ល្បីល្បាញមួយ ដែលកន្លងមកមានសិស្សចំនួន ៣នាក់ធ្វើអត្តឃាត ហើយត្រូវបានគេដាក់សំណែនឱ្យទៅតាមទីតាំងដែលពួកគេធ្វើអត្តឃាត ឬកន្លែងពួកគេតែងតែចូលចិត្តទៅ ។

ក្រោយមកទៀត មានសិស្សស្រីម្នាក់ឈ្មោះ Alanda Adriana ក៏ត្រូវបានធ្វើអត្តឃាតនៅមហាវិទ្យាល័យនោះដែរ ដោយសារតែមិនអាចស៊ូទ្រាំជាមួយសំពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដោយសារមិត្តភក្ដិខិលខូចរបស់គេធ្វើបាប ហើយវិញ្ញាណកំណាចរបស់នាង តែងតែតាមសងសឹកមនុស្សដែលធ្វើបាបនាងរហូត ។
ចង់ដឹងថា សាច់រឿងទាំងមូលអស្ចារ្យ និង រន្ធត់ប៉ុណ្ណា សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើន នៅរោងភាពយន្ត Legend Cinemas គ្រប់សាខា ៕
សហការី KBN