សៀមរាប៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីបានរកឃើញអតីតព្រះសង្ឃកម្ពុជាក្រោមព្រះនាម មាស វិចិត្រ បានក្លាយជាមនុស្សឡប់សតិគួរឱ្យអាណិត ក្រោយពីបាត់ខ្លួនអស់រយៈពេលអស់រយៈពេលជាង ១ឆ្នាំ នៅខេត្តសៀមរាប ។
អតីតសង្ឃរូបនេះ មានស្រុកកំណើតមាន​កំណើត​នៅ​ភូមិ​ជ្រៃតាសូរ ឃុំ​កីយ៉ា ស្រុក​មាត់សមុទ្រ នៃ​ខេត្ត​ព្រះត្រពាំង បាន​និមន្ត​មក​គង់​នៅ​វត្ត​ទួលសង្កែ នៃ​ទីក្រុង​ភ្នំពេញ​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ ២០១៧ ព្រះសង្ឃ​ព្រះ នាម មាស វិចិត្រ និង​តា​អាចារ្យ​ម្នាក់​ឈ្មោះ នី បាន​ទៅ​លេង​សាច់ញាតិ​នៅ​សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ហើយ​និមន្ត​ត្រឡប់​វិញ​ទាំង​យប់ ​ក៏​បាត់​ខ្លួន​តាំង​ពី​ពេល​នោះ​មក ។

យ៉ាងណាមិញបើតាមប្រភពពីសាច់ញាតិរបស់អតីតខាងលើបានឱ្យដឹងថា ក្រោយមកប្រហែល ១០ថ្ងៃ គេក៏បានឃើញព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុក និយាយអំពីក្រុមប្រជាការពារនៅភូមិស្រង៉ែ ចាប់ខ្លួនព្រះសង្ឃមួយអង្គ និងតាអាចារ្យម្នាក់សង្ស័យពីបទដើរលួចឆក់ ដោយក្នុងនោះសភាពរបស់អ្នកទាំងពីរមានអាការៈភ័យញ័រ ហើយគេថែមទាំងបានដោះស្ប៉ងចីវរសង្ឃ និងសម្លៀកបំពាក់របស់តាអាចារ្យចេញ ឱ្យស្លៀកការ៉ុងជំនួស ដែលមើលហើយគួរឱ្យអាសូរជាពនពេក ។

បន្ទាប់ពីបានឃើញភ្លាមសាច់ញាត់ក៏បានទៅដល់ប៉ុស្ដិ៍នគរបាលសង្កាត់ស្រង៉ែ ហើយនាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រង៉ែ លោក ស៊ាវ ធឿត ឆ្លើយ​បដិសេធ​ថា ប៉ូលិស​របស់​លោក​មិន​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​កម្ពុជា​ក្រោម និង​តា​អាចារ្យ​ម្នាក់​នោះ​ទេ គឺ​ប្រជា​ការពារ​ភូមិ​ស្រង៉ែ ជា​អ្នក​ចាប់​ខ្លួន​មក​ប្រគល់​ឱ្យប៉ូលិស​ប៉ុស្តិ៍។ លោក​មេ​ប៉ុស្តិ៍​អះអាង​ទៀត​ថា ប៉ូលិស​ក៏​មិន​បាន​ដោះ​ស្បង់​ចីវរ​ព្រះសង្ឃ និង​តា​អាចារ្យ ឱ្យ​ស្លៀក​ការុង​ដែរ គឺ​អ្នក​ទាំង​ពីរ​នោះ​ស្លៀក​ខ្លួន​ឯង ហើយ​នៅ​ពេល​ដែល​ប៉ូលិស​រក​មិន​ឃើញ​កំហុស ក៏​ដឹក​អ្នក​ទាំង​ពីរ​ទៅ​បេនឡាន​នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ឱ្យ​ជិះរថយន្តក្រុង​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នាំ​គ្នា​រត់​ចុះ​ពី​លើ​ម៉ូតូ ហើយ​គេច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ទីណាឡើយ ។

សូមបញ្ជាក់ថា ទើបតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះដែលមានប្រជាពលរដ្ឋនៅក្រុងសៀមរាប ប្រទះឃើញអតីតសង្ឃរងគ្រោះមានស្មារតីខុសប្រក្រតី តែពុំឃើញតាអាចារ្យឡើយ ហើយរហូតមកទល់ពេលនេះ ត្រូវបានគេដឹងថា បានព្រះសង្ឃគង់នៅវត្តកេសរារាម ក្រុងសៀមរាប យកមកឱ្យស្នាក់នៅដើម្បីទំនាក់ទំនងរកសាច់ញាតិ ៕
សហការី KBN