ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានប្រឹក្សាភិបាល ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានរៀបចំសន្និសីទពិសេសមួយ សំរាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីអំពីភាពជោគជ័យ ក្នុងការធ្វើតេស្តបច្ចេកវិទ្យា 5Gថ្មី នៅក្នុងប្រទេសចិន និងមានដំណើរការ ក្នុងប្រទេសកម្ពុជាឆាប់ៗនេះ ជាមួយការជម្រុញដល់ ប្រពន្ធបច្ចេកវិទ្យា ឲ្យកាន់តែទំនើប និងនាំយកកម្ពុជា ឆ្ពោះទៅកាន់ចំណុចមួយ ដែលពុំធ្លាប់មាន ។

ជាមួយគ្នានេះ កាលពីថ្ងៃទី៣​ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបធ្វើសន្និសិទកាសែត ប្រកាសនូវភាពជោគជ័យរបស់ខ្លួនជាមួយបច្ចេកវិទ្យា 5G ក្រោមការចូលរួម អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាល ក្រុមហ៊ុនរ៉ូលយ៉ាលគ្រុប, លោក ជា មានិត អនុរដ្ឋលេខាធិការ និងជានាយកខុដ្ទការល័យ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាតំណាង ដ៏ខ្ពង់ខ្ពស់របស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ម៉ូវ ចរិយា ជាប្រធាននិយ័តករ ទូរគមនាគមន៍កម្ពុជា, 
ឯកឧត្ដម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
 និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ សែលកាត ​ផងដែរ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ។

ក្នុងឱកាសនោះ ក៏មានការបង្ហាញអំពីចក្ខុវិស័យ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបសម្រាប់ប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល ឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងមានការបង្ហាញលទ្ធផល នៃការធ្វើតេស្ត 5G ដែលត្រូវបានធ្វើឡើង នៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន។ ករណីសំខាន់ៗ ដែលប្រើប្រាស់ 5G នៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានចែករំលែកផងដែរ ។

ឯកឧត្ដម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីគាំទ្រ ដើម្បីឱ្យបច្ចេកវិទ្យា 5G ដើម្បីឱ្យបច្ចេកវិទ្យា 5G នេះ ត្រូវបានអនុវត្ត នៅក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាព រួមជាមួយនឹងការទទួលបាន នូវលទ្ធផលដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភាពលូតលាស់ ក្នុងវិស័យនេះទាំងមូល ព្រមទាំងទស្សនៈវិស័យ និងផែនការរបស់ សែលកាត ទៅលើបច្ចេកវិទ្យា 5G ។

ជាមួយនឹងបច្ចេកវិទ្យា 5G ថ្មីនេះ អាចឈរជើងនៅជួរមុខ ក្នុងការផ្ដល់ជូន នូវបច្ចេកវិទ្យាចុងក្រោយបំផុត ក្នុងវិស័យទូរគមនាគមន៍ ហើយក្រុមហ៊ុនសែលកាត បានបង្ហាញថា ខ្លួនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីដឹកនាំការផ្លាស់ប្តូរនេះ និងនាំយកប្រទេសកម្ពុជា ឆ្ពោះទៅកាន់ ប្រភពឌីជីថល ប្រកបដោយអត្ថប្រយោជន៍ និងកាន់តែងាយស្រួល​ ក្នុងការប្រើប្រាស់ អ៊ីធើណេត កាន់តែលឿនជាងមុន ដែលពុំធ្លាប់មាន ។ សហគ្រាសទាំងអស់ អាចឈានមុខគេដោយគ្មានដែនកំនត់ ជាមួយបច្ចេកវិទ្យា 5G ដ៏ថ្មីស្រឡាងនេះ។ បច្ចេកវិទ្យា 5G អាចធ្វើបាន ដើម្បីកែលម្អជីវភាពរស់នៅ បង្កើតឳកាសការងារ និងជំរុញសេដ្ឋកិច្ច ឱ្យទៅជាសេដ្ឋកិច្ចឌីជីថល៕
សហការី KBN