ថ្មីៗនេះ អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាម្នាក់ ដែលមាឈ្មោះ សាន ណារិទ្ធ ហៅអូវែន អាយុ៣១ឆ្នាំ ត្រូវបានប្រភពពីហ្វេសប៊ូកមួយ ឈ្មោះ ធន ម៉េងហ៊ាង បានបង្ហោះ និងអំពាវនាវឲ្យបងប្អូនជនរួមជាតិ ក៏ដូចជាសប្បុរសជន មេត្តាជួយដល់អតីតកីឡាករខាងលើនេះផង ដោយសារតែរូបគាត់ មានជំងឺរបេងស៊ីសួតអស់មួយចំហៀងហើយ ហើយពេលនេះក្រុមគ្រួសារ របស់លោកបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប្រហែលជិត១សប្តាហ៍កន្លងមកហើយ ដោយខ្ទង់ចំណាយខ្ពស់ខ្លាំងពេក រហូតដល់ចន្លោះពី៣០០ ទៅ ៤០០ដុល្លារ ក្នុង១ថ្ងៃ ។

គួររំលឹកផងដែរថា លោក សាន ណារិទ្ធ ហៅអូវែន គឺជាអតីតខ្សែបម្រើជម្រើសជាតិ និង ជាអតីតកីឡាករក្លឹបភ្នំពេញក្រោន, ណាហ្គាវើល និងខេមរាកីឡា។ លោកបានជាប់ជាជម្រើសជាតិកម្ពុជា ក្នុងអំឡុងការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា នាឆ្នាំ២០០៨ រហូតដល់ជំនាន់លោក Lee Tae Hoon ក្នុងអំឡុងឆ្នាំ២០១០ ។

ដោយសារតែការចំណាយលើការព្យាបាល ថ្លៃខ្លាំងពេក ហើយគ្រួសារក៏អស់លទ្ធភាពក្នុងការព្យាបាល ហើយប្រមែប្រមូលរបស់របរលក់អស់ហើយ ឥឡូវនេះគ្រួសារបានសម្រេចចិត្ត យកលោកត្រលប់មកផ្ទះវិញហើយ ព្រោះតែគ្មានលទ្ធភាពបន្តការព្យាបាលបន្តទៅទៀត ហើយមានតែអង្វរសុំការជួយ ពីរាជរដ្ឋាភិបាល ក៏ដូចជាបងប្អូនជនរួមជាតិ ដែលស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ មេត្តាជួយដល់រូបគាត់ផង ។

ព័ត៌មានលំអិត សូមទំនាក់ទំនងលេខទូរស័ព្ទ ៖ 098 993 969