សិល្បៈ៖ ថ្វីបើមួយរយៈធំនេះស្ងាត់ដំណឹងឈឹងពីកញ្ញា ខេមរៈ ស្រីពៅ ប៉ុន្តែនៅតែមានការនឹករឮកយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ហើយក៏បារម្ភផងដែរចំពោះជំងឺរបស់កញ្ញា ដែលមិនដឹងថាឈានដល់ចំណុចណាហើយនោះទេ ។

ជាមួយគ្នានេះដែរ ស្រាប់តែថ្ងៃនេះ លោក ខេមរៈ សិរីមន្ត ដែលជាបងប្រុសបង្កើតរបស់ម្ចាស់បទ «ព្រានបេះដូង» ខាងលើ បានបង្ហោះសាររន្ធត់មួយ ដែលបង្ហាញពីស្ថានភាពជំងឺរបស់ប្អូនស្រី ដែលនឹងត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ ហើយដំណឹងនេះ ក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើនបារម្ភយ៉ាងខ្លាំង ។

លោក ខេមរៈ សិរីមន្ត បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កំសត់ម្នាក់នេះមិនដែលចង់ឃើញ fan ដែលគាំទ្រគាត់ពិបាកចិត្តព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយគាត់ចង់ឃើញ fan គាត់រីករាយគ្រប់ពេលវេលាតែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយខ្ញុំជាបងប្រុសជូនពរប្អូនអោយឆ្លងផុតពេលវរលាដ៏លំបាក់នេះបើបងប្អូនស្រលាញ់នឹងគាំទ្រគាត់សូមជូនពរគាត់អោយឆ្លងផុតគ្រោះនេះផងដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បះវិញណា» ៕