សិល្បៈ៖ កាលពីថ្ងៃទី ២៥ ខែកញ្ញា ម្សិលមិញនេះ លោក អ៊ី ណូ តារាចម្រៀងប្រុសលំដាប់ជួរមុខក្នុងផលិតកម្មសាន់ដេ បានរៀបចំពិធីខួបកំណើតវ័យ ៣៥ឆ្នាំរបស់ខ្លួនយ៉ាងធំសម្បើម ព្រមទាំងមានការចូលរួមពីសំណាក់មិត្តភក្ដិទាំងក្រៅ និងក្នុងរង្វង់សិល្បៈ ដែលក្នុងនោះគេឃើញមានវត្តមានតារាល្បីៗជាច្រើនរូបចូលរួមយ៉ាងសប្បាយរីករាយ ។

ទាក់ទងនឹងកម្មវិធីកំណើតរបស់លោក អ៊ី ណូ នេះ ហាក់ដូចជាធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ជាងកម្មវិធីខួបកំណើតរបស់នាងតារានានា ដោយសារតែយើងដឹងស្រាប់ហើយថា ឆ្នាំមុនៗ ពោលតាំងពីលោល អ៊ី ណូ ចាប់ប្រឡូកក្នុងសិល្បៈមក ពុំដែលឃើញលោករៀបចំពិធីធំដូចនេះឡើយ ៕
សហការី KBN