កម្មវិធី Cambodia’s Got Talent បានចូលមកដល់វគ្គ Judge Cut Down ហើយកាលពីយប់មិញនេះដោយបានទម្លាក់ បេក្ខជនអស់ជាច្រើនដោយចម្រាញ់យកតែបេក្ខជនដែលមានសមត្ថភាពកំពូលៗប៉ុណ្ណោះ។

ក្នុងចំណោមបេក្ខជនជាច្រើនដែលមានជាក្រុមនិងទោលបានមកបង្ហាញមុខចំពោះគណកម្មការទាំងបួនដើម្បីទទួលយក លទ្ធផលថាតើអាចមានសិទ្ធបន្តទៅវគ្គ Live Show បានឬយ៉ាងណា? បេក្ខជនដែលមានសំណាងបន្តទៅវគ្គបន្ទាបើគឺមាន ចំនួនតែ ៣១ តែប៉ុណ្ណោះ ដូច្នេះបេក្ខជនដែលធ្លាក់គឺត្រូវត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ។

នៅថ្ងៃអាទិត្យសប្តាហ៍នេះទស្សនិកជននឹងបានទស្សនាកម្មវិធី Cambodia’s Got Talent វគ្គ Live Show ដែលធ្វើការ ផ្សាយផ្ទាល់ចេញពីស្ទូឌីយោហង្សមាសនៅផ្សារទំនើបអ៊ីអនភ្នំពេញជានទី៤ និងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV វេលាម៉ោង 8 យប់។