កម្មវិធីទូរទស្សន៍កំម្សាន្តដ៏សម្បូរបែប Killer Karaoke Cambodia រដូវកាលទី៤ របស់ស្ថានីយទូរទស្សន៍ ហង្សមាសកាន់តែមានអ្វីប្លែកៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអ្នកដែលបានចូលលេងនីមួយៗទ្រោមខ្លួនមិនស្ទើរទេ។

កម្លោះសង្ហាថ្គាមខ្លារាងខ្ពស់ស្រឡះ នូ ឧសភា បានចូលខ្លួនជាបេក្ខជន Killer Karaoke Cambodia នៅក្នុងសប្តាហ៍ទី ៤ ដែលបានផ្សាយជូនទស្សនាកាលពី ល្ងាចថ្ងៃអាទិត្យនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​។ ទទួលបានវិញ្ញាសារ ” គប់ឥតអាសូរ” ប្រុសស្អាត នូ ឧសភា ត្រូវទក់សាច់មិនស្ទើរទេដោយរងនូវការគប់យ៉ាង សុះសាច់ រអិលដួលផង ស្រែកច្រៀងផង មើលហើយពិតជាទប់សំណើចមិនបាន។

កម្មវិធី Killer Karaoke Cambodia នូវតែបន្តសប្តាហ៍ទី ៥ នាល្ងាចថ្ងៃអាទិត្យនេះវេលាម៉ោង ៦ ល្ងាចនៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV

ទស្សនាវីដេអូខាងក្រោម៖