ហ្វេ​ស​ប៊ុ​ក ៖ វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​បង្ហោះ​និង​ចែករំលែក​ជាង​២០​ម៉ឺន​ដង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គ្រាន់​ទែ​ឃើញ​ធ្វើ​អោយ​អ្នក​ព្រឺរោម ព្រោះ​ក្តាម​អាំង ពេល​ត្រូវ​ភ្លើង​ចេញ​សុទ្ធតែ​ដង្កូវ​យ៉ាង​ស្អេកស្កះ ។

គេ​មិន​ច្បាស់​ថា តើ​វី​ដេ​អូ​ឃ្លី​ប មាន​រយៈពេល​៣០​វិនាទី​នេះ ត្រូវ​បាន​ថត​ចេញពី​នៅ​ទីណា​នោះ​ទេ តែ​វា​ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃ​ច​ន្ ទ​ទី​១៧​កញ្ញា ២០១៨ កន្លង​ទៅ​នេះ ។

តាម​វី​ដេ​អូ ពេល​ចុងភៅ​មួយ​រូបនិយាយភាសា​វៀតណាម​ កំពុង​អាំង​ក្តាម ស្រាប់តែ​មាន​ដង្កូវ​យ៉ាងច្រើន វារ​ចេញ ទំនងជា​ដង្កូវ​នៅ​ក្នុង​ស្តូក​ក្តាម ប្រឹង​វារ​ចេញ​ពេល​ត្រូវ​កំ​ដៅ​ភ្លើង មើលទៅ វា​គួរ​អោយ​ញញើត​ណាស់ មាន​អារម្មណ៍​ចង់​ក្អួត ។

អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​សរសេរ​ថា «​ទោះបីជា​ដង្កូវ​ក្នុង​រូបភាព​នេះ មិនដឹង​ជា​ប្រភេទ​អ្វី ប៉ុន្តែ​នៅ​ពេល​ដែល​យើង​(​អ្នក​ចូល​ចិត្ត​បរិភោគ​សាច់​ឆៅ​)​មិន​បាន​ពិនិត្យ​និង​ចម្អិន ហើយ​បរិភោគ​វា​ចូល​ក្នុង​ខ្លួន ដង្កូវ​ទាំងនោះ​វា​នឹង​តោង​ជាប់ និង​រីក​ធំ​ពាត់​ក្នុង​ពោះវៀន ក្រពះ​និង​ថែម​ទាំង​ចូល​ក្នុង​សួត​យើង បង្ក​ជា​ជម្ងឺ​ដែល​គេ​ហៅ​ថា paragonimiasis ដែល​ធ្វើ​អោយ​អ្នកជម្ងឺ​រលាក​សួត ឬ​ឈឺពោះ​រាគ​ដោយ​មិនដឹង​ខ្លួន ។ តែបើ​ចម្អិន​ក្តាម​បាន​ល្អ ដង្កូវ​ទាំងនោះ វា​នឹង​ងាប់ មិន​បង្ក​បញ្ហា​សុខភាព​ដល់​មនុស្ស​ឡើយ » ៕