ថៃ៖ ជារឿងដ៏ព្រឺព្រួចដែលស្ទើតែមិនគួរឱ្យជឿមួយ បន្ទាប់ពីអ្នកម្ដាយម្នាក់បានថតសកម្មភាពកូនតូចរបស់ខ្លួនដើរនិយាយតែម្នាក់ឯង ខណៈពេលដែលចេញពីសាលារៀន ហើយបើតាមក្មេងស្រីអះអាងប្រាប់ម្ដាយរបស់គេថា គេនិយាយជាមួយមិត្តភក្ដិ ។
យោងតាមវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា ក្មេងស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរបណ្ដើរនិយាយម្នាក់ឯងបណ្ដើរ ធ្វើឱ្យម្ដាយគេភ្ញាក់ផ្អើល និងខ្លាចយ៉ាងខ្លាំង ទើបសួរទៅកូនថា «តើកូននិយាយជាមួយអ្នកណា» នាងតូចតបថា និយាយជាមួយមិត្តភក្ដិ ទាំងដែលគ្មានឃើញអ្នកណាម្នាក់សោះនៅក្បែរខ្លួន ក្រៅតែពីរនាក់ម្ដាយកូន ។

ពេលនោះស្ត្រីជាម្ដាយបានបង្គាប់ឱ្យកូនស្រីនិយាយប្រាប់ទៅមិត្តរបស់គេថា មិនបាច់ទៅជាមួយឡើយ ព្រោះរថយន្តពេញហើយ ។ កូនស្រីក៏និយាយតាមសម្ដីម្ដាយ ភ្លាមនោះស្រាប់តែឮសំលេងឆ្លើយថា «បាទ» ធ្វើឱ្យម្ដាយមិនអស់ចិត្តតាមជជីកសួរកូនស្រីដដែលថា «តើកូននិយាយជាមួយអ្នកណា?» ។
យ៉ាងណាមិញនេះ គឺជាព័ត៌មានមួយដែលមានអ្នកស៊ែយ៉ាងច្រើននៅក្នុងប្រទេសថៃ ចាត់ទុកថាជាករណីដ៏ព្រឺរោមមួយផងដែរ ៕