ដូចដែលយើងបានជ្រាបហើយថា ជីវិត ឬជីវភាពកីឡាករប្រដាល់របស់កម្ពុជាពុំសូវជាធូរធារប៉ុន្មានឡើយ ហើយមានកីឡាករខ្លះថ្វីបើមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក្ដី ក៏នៅតែមានជីវភាពខ្វះមុខក្រោយ ជាក់ស្ដែងដូចជា កីឡាករ វង្ស ណយ ជាដើម ដែលជាកីឡាករមួយរូបដ៏ល្បីល្បាញ បែរជាមានជីវភាពក្រីក្រ ហើយក៏ធ្លាប់ទទួលបានការសន្ដោសប្រណីពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

ទាក់ទងជាមួយគ្នានេះដែរ ស្រាប់តែពេលនេះទទួលបានព័ត៌មានថ្មីមួយទៀតគឺ ខណៈពេលនេះ ម្ដាយរបស់កីឡាករ វង្ស ណយ កំពុងមានជំងឺរ៉ាំរ៉ៃ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយស្របពេលពុំមានប្រាក់គ្រប់គ្រាន់ផងនោះ ទើបធ្វើឱ្យ វង្ស ណយ ពិបាកចិត្តយ៉ាងខ្លាំង ។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ អង្គរក្ស បេះដូង បានឱ្យដឹងយ៉ាងដូច្នេះថា «កំពូលកីឡាប្រដាល់ស្ដេចកែង ប្រចាំស្រុកខ្មែរ ( វង្ស ណយ ) មានជីវភាពមិនធូរធារ ដូចគេនោះទេ ហេីយត្រូវម្ដាយមានជំងឺ ឈឺរ៉ាំរ៉ៃ និង ឥឡូវធ្ងន់ធ្ងរថែមទៀតផងនោះ ទេីបធ្វេីឲ្យ វង្ស ណយ មានការពិបាកជាខ្លាំង ដូចនេះសូមបងប្អូន សប្បុរសធម៌ ទាំងអស់ដែលស្រលាញ់ ខ្មែរដូចគ្នា ជួយដល់គាត់ផង» ៕
សហការី KBN
ប្រភព៖ FB