ភ្នំពេញ៖ កាលពីយប់ថ្ងៃសៅរ៌​ 15 ខែ 09 នៅស្ទូឌីយោហង្សមាសផ្សារទំនើបអីអនសែនសុខស៊ីធី ហ៊ួរវ័យ​ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដដែលទទួលបានចំណាត់ថ្នាក់លេខ2 ទាំងបរិមាណលក់និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់​ Apple​​​​ ជាពិសេសសម្រេចបាននូវតួរលេខលក់​ 100 លានគ្រឿង ក្នុងឆមាសទី1 ឆ្នាំ 2018​ នេះសហការណ៌ជាមួយស្ថានីយទូរទស្សន៌ហង្សមាស បានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកគឺ Huawei Nova3i Star Concert ដែលចូលរួមសុទ្ធសឹងកំពូលតារាជួរមុខរបស់កម្ពុជា ជាពិសេសទាំងតារាកិត្តិយសនិងអ្នកគាំទ្រអតិថិជនដែលប្រើ ម្ចាស់ហាងលក់ទូរសព្ទ័មួយចំនួនធំ ជើងខ្លាំងខាងហេ្គម សេ្តចហ្គេមដែលល្បី អ្នកសារព័ត៌មាន តារាសំដែង តារាបង្ហាញម៉ូត គណគ្រប់គ្រងខាងហង្សមាសនិងអីអន 2 យ៉ាងណែនក្កន់ពេញហៀរស្ទូឌីយោរហូតដល់បន្ថែមកៅអីប្រមាណជាង ៣០០០​នាក់។

ដោយក្ដីរំភើបកំពូលតារាចម្រៀង ខេមរៈ​ សិរីមន្ត បានលើកឡើងថា​ «អរគុណដល់​ Huawei សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ​ឡើង ដែលធ្វើឲ្យលោកនិងអ្នកគាំទ្របានសប្បាយរីករាយជាពិសេស ដោយបានសសើរថា​ ជាជម្រើសឆើតឆាយ ឡូយម្ម៉ងដឹងតែឡូយម្ម៉ងជាមួយ​ Huawei Nova3/Nova3i» ។

ចំណែកលោក នីកូ បានលើកឡើងថា​ «លោកមានក្ដីរំភើបជាខ្លាំងសម្រាប់កម្មវិធីប្រគំតន្ត្រីនេះ​ ហើយអ្វីដែលសំខាន់គឺលោកចាប់អារម្មណ៍ជាមួយ​​ Nova3i ព៌ណខៀវបែកស្វាយជាខ្លាំង ថតរូបម៉ាឡូយ ​សែលហ្វីម៉ាកប់ ​រូមទាំងថត 3D Qmojiឆ្លើយឆ្លងភ្លាមៗ ធ្វើអោយអ្នកចូលរួមភ្ញាក់ផ្អើលនឹកស្មានមិនដល់​​ លេងហ្គេមម៉ាអេម អេក្រង់ធំកប់គែម  ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់! ចង់ស្ទាវ ស្ទាវបាន ចង់ឡូយ ឡូយបានចង់ទាន់សម័យ​ ចង់សីវិល័យទាល់តែសាកជាមួយ Huawei Nova 3 និង Nova 3i » ។

លោកឆន សុវណ្ណរាជ «បង្ហើបអារម្មណ៌លើឆាកយ៉ាងសប្បាយៗ បពោ្ចញស្ទីលឆើតឆាយ ជាមួយរូបថតស្វីតៗជាមួយវី ឌីណែតមើលទៅឡួយកប់ជាមួយស្ទីលថ្មីៗ​និងថតជាមួយបច្ចេកវិទ្យាថ្មី 3D Qmojiឆ្លើយឆ្លងជាមួយអ្នកចូលរួមផ្ទាល់យ៉ាងរំភើបប្លែកៗ។​ រីករាយ​ ខប់ៗ និងកំសាន្តគ្មានដែនកំណត់​កប់ហួសនិស្ស័យ លឿនហួសស្មាន!!ស្ទាវខប់ៗ ឡូយម៉្មង​» ។

លោក​ ហេនរី សាវ (Henry Xiao) អគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរសព្ទ័ នៅកម្ពុជាបានថ្លែងថា «ខ្ញុំមានមោទភាពខ្លាំងណាស់ ក្នុងការចែករំលែកនូវផលិតផលដ៌មហស្ចារ្យថ្មីពីរស៊េរី និងសមិទ្ធិផលសំខាន់ៗនៅលើពិភពលោក និងនៅកម្ពុជាផ្ទាល់យប់នេះជាមួយនឹងកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកគឺ Huawei Nova3i Star Concertដែលជាការបំពេញនូវ តម្រូវការនិងការពេញចិត្តរបស់យុវវ័យនិងមនុស្សឆើតឆាយទាន់សម័យ រីករាយនឹងលក្ខណះពិសេស អត្ថប្រយោជន៌សំខាន់ៗថ្មីៗ​ផលិតផលដ៌មហស្ចារ្យថ្មីពីរស៊េរី Huawei NOVA 3 / NOVA 3i​ ជាពិសេស AI ស្មាតកាមេរ៉ា 4​​ គ្រាប់ដំបូងបំផុត​ភ្លោះមុខ ភ្លោះក្រោយ ដែលថតបាន 24 មេហ្កាភិចសែល តួរកពា្ចក់រចនាល្អឥតខ្ចោះ រលើបរលោងចែងចាំងដូចគ្រាបើពេជ្រ ជាមួយនឹង ROM ទំហំ128G​។ លោករំពឹងថានឹងនាំមកនូវអ្វីដែលថ្មីៗ លើសពីភាពច្នៃប្រឌិត​ លើសពីភាពធម្មតា លើសពីរចនាបទដដែលៗ លើសពីភាពវៃឆ្លាត ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតថ្មី​ ​ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខនិងស្មាតហ្វូនដែលច្នៃប្រឌិតឈានមុខ​ ក៌ដូចជា​ការកំសាន្ត ការប្រគំតន្រ្តីជាខ្នាតជាតិ អន្តរជាតិ រឺនាំតារាល្បីៗពីប្រទេសជិតខាងមកសំដែងរឺកម្មវិធីសម្ពោធស៊េរីថ្មីៗដូចជា​ CPU Kirin 980, Huawei Mate 20 Series រឺការអបអរពិធីបុណ្យអុំទូក​​ រឺគ្រីស្តមាសបន្ថែមទៀត ​» ។

កាដូដ៏រំភើបដែល Huawei បានផ្ដល់ជូនដល់តារាកិត្តិយសនិងអ្នកគាំទ្រមានដូចជា៖ សម្រាប់កំពូលតារាចម្រៀង​ទាំង5រូបមានដូចជា លោក ខេមរៈ សិរីមន្ត​ កញ្ញា ទេព បូព្រឹក្ស លោក ឆន សុវណ្ណរាជ​ លោក នីកូ​ និង កញ្ញា វី ឌីណែត ទទួលបានកំពូលស្មាតហ្វូន Huawei Nova3i ចំនួនម្នាក់​1 គ្រឿង ។ Nova3 Bluetooth Speaker ចំនូន10ត្រូវបានចែកជូនដល់យុវវ័យចូលចិត្តតន្ត្រីបន្ទាប់ពីការឈ្នះក្នុងការលេងហ្គេម ព្រមទាំងអាវយឺតយ៉ាងស្រស់ស្អាតចំនួន 50 អាវ ដែលមានហត្ថលេខាផ្ទាល់ពី idol ផ្ទាល់ក៏ត្រូវបានផ្ដល់ជូនអ្នកគាំទ្រដែរ។​ សម្លេងហូរកញ្ច្រៀវយ៉ាងរំភើប រីករាយ រីកថ្លើម អង្គុយមិនហ្នឹង តាមរយះការសំដែង​និងច្រៀងផ្សាយផ្ទាល់រយៈពេល3 ម៉ោងជាមួយអ្នកគាំទ្រណែនណាន់តាន់តាប់ ពេញឈូរឆរចុះឡើងពេញអីអន 2 ជាមួយនឹងតន្ត្រីគ្រប់រសជាតិ គ្រប់ចង្វាក់នៅ Huawei Nova3i Star Concert​​។ Huawei Nova3i Star Concert នាំមកជូនលោកអ្នកដោយកំពូលស្មាតហ្វូន #Huawei Nova3i #HuaweiNOva3៕

បើខកខានមិនបានទស្សនាផ្ទាល់តាមទូរទស្សន៌រស្មីហង្សមាស​ អាចទស្សនាតាម Facebook Live នៃហេ្វសបុកធំៗដូចជា​ Hang Meas HD TV Live, Khmerload, Khmernote, Popular Magazine នោះនឹងដឹងថាសប្បាយយ៉ាងណា តាម​ Link ខាងក្រោមនេះ!!​​