វៀតណាម៖ ពាក្យថាស្នេហារវាងមនុស្សប្រុសស្រី គឺជាទំនាក់ទំនងផ្លូវអារម្មណ៍មួយ ដែលមិនប្រកាន់វណ្ណៈ សញ្ជាតិ ពណ៌សម្បុរ និង វ័យឡើយ ហើយព្រោះតែឥទ្ធពលស្នេហានេះ អាចធ្វើឱ្យមនុស្សស្រឡាញ់ភេទដូចគ្នាក៏មាន រហូតមកដល់កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ បានចាប់អារម្មណ៍ទៅលើប្រធានបទថ្មីមួយទៀត នោះគឺ ក្មេងប្រុសស្រីមួយគូបានបង្ហោះសាររីករាយជាមួយខួបស្នេហារយៈពេល ១ខែរបស់ពួកគេ ទាំងដែលទាំងពីរនាក់ទើបតែមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ ។

ក្រៅពីភាគីខាងមិត្តស្រី បង្ហោះសារបង្ហាញពីអារម្មណ៍រំភើបរបស់នាងជាមួយនឹងខួបស្នេហារយៈពេល១ខែហើយនោះ ក្នុងនោះនាងក៏បានបង្ហោះរូបផ្អែមល្ហែមជាមួយមិត្តប្រុស ដែលមានអាយុ ១៣ឆ្នាំ ដូចជា ដូចជាកាន់ដៃគ្នា ចងខ្សែស្បែកជើងឱ្យគ្នា ជាដើម ដែលសកម្មភាពនេះ ហាក់ដូចជាស្នេហារវាងមនុស្សពេញវ័យយ៉ាងដូច្នេះដែរ ។

សូមបញ្ជាក់ថា គូស្នេហ៍ក្មេងខ្ចីខាងលើនេះជាជនជាតិវៀតណាម ហើយបន្ទាប់ពីបង្ហោះសារមួយនេះហើយ គេបានឃើញបុរសម្នាក់ដែលជាគ្រូបង្រៀនរបស់ពួកគេទាំងពីរសរសេរ Comment ថា «ឱ!កូនសិស្សរបស់ខ្ញុំអើយ…កូនសិស្សខ្ញុំឥលូវនេះធ្វើឱ្យខ្ញុំភ័យខ្លាចចំពោះកូនប្រុសរបស់ខ្ញុំហើយ» Comment នេះប្រហែលលោកគ្រូចង់មានន័យថា ធ្វើឱ្យគាត់មិនទុកចិត្តកូនប្រុសរបស់គាត់ ដែលមានអាយុស្របាលនឹងកូនសិស្សរបស់គាត់ទាំងពីរនាក់ខាងលើនេះដែរ ៕
សហការី KBN
ប្រភព៖ webxalo