ហ្វេសប៊ុក៖ ថ្វីបើបច្ចុប្បន្នអជ្ញាធរ ក៏ដូចជាអង្គការជាច្រើន ព្យាយាមលុបបំបាត់អំពើហិង្សាក្នុងគ្រួសារយ៉ាងណាក្ដី ក៏ករណីនេះនៅតែកើតមានជាហូរហែរ ជារៀងរាលថ្ងៃនៅទាំងប្រទេស ជាក់ស្ដែង ថ្ងៃនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ «ថៃ ចាន់ធី» បានបង្ហោះសារបង្ហាញពីភាពឈឺចាប់របស់ខ្លួនក្នុងនាមជាបងស្រី ដោយប្អូនស្រីរបស់គាត់ត្រូវបានប្ដីវាយធ្វើបាបប៉ោងមុខប៉ោងមាត់ ទាំងដែលទើបតែរៀបការបាន៥ខែប៉ុណ្ណោះ ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេរយ៉ាងដូច្នេះថា «ខ្លោចចិត្តអាណិតប្អូនស្រី! សូមអ្នកទាំងអស់គ្នាជួយពិចារណាមើល ការបានបួនប្រាំខែ អាប្តីនឹងវាវៃធ្វើបាបរហូតមកដល់ពេលនេះ ប្រពន្ធនៅក្មេងហើយស្រឡាញ់វាណាស់ ។ វៃធ្វើបាបប្អូនខ្ញុំច្រើនលើកច្រើនសារ ពេលនេះខ្ញុំទ្រាំលែងបានហើយទើបដាច់ចិត្តផុសអោយអ្នកទាំងអស់គ្នាបានឃើញនឹងជួយអាណិតប្អូននាងខ្ញុំ ប្តីហ្នឹង ធ្វើការនៅច្រកព្រុំដែនថៃនៅឡែម វៃត្រាចេញចូលនៅក្នុងផ្សារថៃ ។ ប្រពន្ធក្មេងស្អាតប៉ុណ្ណឹងហើយវានៅដាច់ចិត្តវៃធ្វើបាបទៀត អ្នកទាំងអស់គ្នាមើលចុះ វាវៃឡើងជាំខៀវភ្នែក បែកមាត់ឈាមរហាមពេលនេះប្អូនខ្ញុំខ្លាចវាណាស់ ព្រោះថាវៃធ្វើបាបច្រើនដងពេក ។ សូមអ្នកទាំងគ្នាជួយ Shear ឱ្យវាបានឃើញផង និងសុំម្នាក់មួយមាត់ទៅកាន់វា» ៕

យ៉ាងណាមិញនេះ គ្រាន់តែជាការលើកឡើងពីភាគីម្ខាងប៉ុណ្ណោះ ចំណែកភាគីបុរសខាងលើ ពុំទាន់មានការឆ្លើយតបនៅឡើយទេ ៕
សហការី KBN
ប្រភព៖ FB