ចែករំលែក

បរទេស៖ កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសរុស្សី ដោយនិស្សិតស្រីវ័យក្មេងម្នាក់ បានសម្លាប់មិត្តប្រុសរបស់ខ្លួនក្នុងពេលកំពុងរួមភេទ ហើយបានកាត់សាកសពជាបំណែកៗដាក់ក្លាស្សេក្នុងទូរទឹកកក ។

នារីសង្ស័យមានឈ្មោះ Anastasia Onegina អាយុ ២១ឆ្នាំ ដោយឡែកមិត្តប្រុសរបស់នាងដែលត្រូវបានស្លាប់មានឈ្មោះ Dmitry Sinkevich អាយុ ២៤ឆ្នាំ ជាអតីតប៉ូលិស ។
រឿងរាវឃាតកម្មមួយនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីប្អូនស្រីរបស់ជនសង្ស័យបានប្រទះឃើញសាកសពនៅក្នុងទូរទឹកកក ដែលស្គាល់ថាជាលោក Dmitry Sinkevich ហើយក៏បានទៅប្ដឹងសមត្ថកិច្ចតែម្ដង ។ ក្រោយមកប៉ូលិសក៏បាននាំខ្លួនជនសង្ស័យទៅសាកសួរ ហើយពេលនោះជនសង្ស័យហាក់ដូចជានិយាយលាក់បាំង ដោយឆ្លើយថា នាងបានឃើញជនរងគ្រោះស្លាប់ស្រាប់ហើយ ហើយក៏បានកាត់សាកសពរបស់គេលាក់ទុកដើម្បីកុំឱ្យប៉ូលិសចោទប្រកាន់នាងថាជាឃាតករ ។

យ៉ាងណាមិញ ក្រោយមកទៀតទើប Anastasia សារភាពថា នាងជាអ្នកស្លាប់ជនរងគ្រោះ ដោយក្នុងពេលកំពុងរួមភេទ នាងបានច្របាច់កគេរហូតដល់ដាច់ខ្យល់ស្លាប់ រួចបានកាត់បំណែកខ្លះៗនេះសាកសពដើម្បីបំបាត់ភ័ស្ដុតាងក្នុងនោះមានដៃ ជើង ស្លឹកត្រចៀក ប្រដាប់ភេទ និងក្បាល ជាដើម ។
បន្ទាប់ពីបានស្លាប់សម្ដីនារីសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងស្រាវជ្រាវបន្តទៀត ព្រោះគិតថា សកម្មភាពនេះនាងរីតែម្នាក់មិនអាចធ្វើបានឡើយ ៕
សហការី KBN
ប្រភព៖ Dailymail