ចែករំលែក

ខេត្តបន្ទាយមានជ័យ៖ ម្ចាស់ឱសថស្ថានសុខសាន្ត បានលោតសម្លាប់ខ្លួនពីលើផ្ទះកម្ពស់១២ម៉ែត្រ បណ្ដាល​ឲ្យបែកក្បាលស្លាប់យ៉ាងអណោចអធ័ម កាលពី​វេលាម៉ោង១២ និង៣០នាទីរសៀល ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ឱសថស្ថានដែលលោតសម្លាប់ខ្លួននោះ ​ឈ្មោះ អ៊ិន សំណាង (ហៅពេទ្យតឿ) អាយុ៦០ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។​ ចំពោះករណីនេះ គេនៅមិនទាន់ដឹងពីមូលហេតុ នៃការលោតសម្លាប់ខ្លួនរបស់ជនរងគ្រោះនៅឡើយ៕