ស្វាយ​រៀង ៖ សាកសព​បុរស​មិន​ស្គាល់​អត្ត​សញ្ញា​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដឹក​យក​មក​ទម្លាក់​ចោល នៅ​ចម្ងាយ​៥០​ម៉ែត្រ ពី​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​សមត្ថកិច្ច​ទាំង​ព្រឹក ។

ករណី​សព​គេ​យក​មក​ផ្លុ​ង​ចោល​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០១៨ នៅ​ភូមិ​សាលា​ទាន សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សព​ជន​រង​គ្រោះ មាន​សប្បុរស ពាក់អាវ​ខ្មៅ ស្លៀក​ខោខ្លី ហើយ​សព ត្រូវ​បាន​ក្រុម​ជនល្មើស សម្លាប់​នៅ​កន្លែង​ផ្សេង ហើយ​បាន​ច្រក​សព ក្នុង​ថង់​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ ដឹក​តាម​រថយន្ត​តូច​១​គ្រឿង ពី​ទិស​ខាងកើត មក​ទម្លាក់​ចោល​នៅ​លើ​ចិញ្ចើម​ថ្នល់ជាតិ​លេខ​១ ។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ បាន​ធ្វើ​កោសល​វិ​ច្ច័​យស​ព នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម ដោយ​សភាព​សព មាន​បែក​មាត់ បែកក្បាល និង​ស្នាម​វ៉ៃ​ចំ​ក្បាល​ពីក្រោយ ហើយ​សមត្ថកិច្ច បាន​បញ្ជាក់​ថា ពិតជា​ករណី​ឃាតកម្ម ប្រាកដ​មែន ។

បច្ចុប្បន្ន សាកសព​ត្រូវ​សមត្ថកិច្ច​យក​មក​តម្កល់​ទុក នៅ​វត្ត​ជិត​កន្លែង​កើតហេតុ ហើយ​សមត្ថកិច្ច​កំពុង ធ្វើការ​ស្រាវជ្រាវ​រកមុខ​ឃាតករ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕