នារាត្រីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនយក្ស Apple បានប្រកាសជាផ្លូវការនូវសមិទ្ធផលថ្មីៗរបស់ខ្លួន ដែលត្រៀមបង្ហាញពិភពលោកនូវចុងឆ្នាំ ២០១៨ និងក៏ដូចជានៅឆ្នាំ ២០១៩ ខាងមុខនេះ ។
សម្រាប់សមិទ្ធផលទាំងនោះ អ្វីដែលធ្វើឱ្យមនុស្សទូទាំងពិភពលោកទន្ទឹងរង់ចាំ និងចាប់អារម្មណ៍បំផុតនោះគឺ Iphone ជំនាន់ថ្មី ដែល Apple បានបញ្ចេញរហូតដល់ទៅ ៣ម៉ូដែលឯនោះ ក្នុងនោះមាន Iphone Xs, Iphone Xs Max និង Iphone Xr ដែលមានរូបរាងស្រដៀងគ្នា ខុសតែកម្លាំងម៉ាស៊ីន កាមេរ៉ា ទំហំអេក្រង់ និង តម្លៃប៉ុណ្ណោះ ។

Iphone Xs មានអេក្រង់ប្រភេទ Super AMOLED capacitive ទំហំ 5.8 inches កម្រិតបង្ហាញរូបភាព 1125 x 2436 ភិចស៊ែល ។
Iphone ជាប់សាច់ឈាមជាមួយ Iphone X នេះដែរ បានបំពាក់បន្ទះឈីប Apple A12 Bionic និង CPU Hexa-core ជាមួយ GPU Apple GPU (4-core graphics) ។ កាមេរ៉ាក្រោយពីរគ្រាប់ ទំហំ ១២មេហ្គាភិចស៊ែល និងកាមេរ៉ាមុខទំហំ ៧មេហ្គាភិចស៊ែល ។
សូមបញ្ជាក់ថា Iphone Xs មានទំហំផ្ទុកទិន្នន័យ 64/256/512 GB និង RAM 4 GB ។

ចំណែក Iphone Xs Max មានអេក្រង់ប្រភេទ Super AMOLED capacitive ទំហំ 6.5 inches កម្រិតបង្ហាញរូបភាព 1242 x 2688 ភិចស៊ែល ។ វាបានជាប់មកជាមួយបន្ទះឈីប Apple A12 Bionic ជាមួយ CPU Hexa-core និង GPU Apple GPU (4-core graphics) ។ កាមេរ៉ាក្រោយពីរគ្រាប់ ទំហំ ១២មេហ្គាភិចស៊ែល និងកាមេរ៉ាមុខទំហំ ៧មេហ្គាភិចស៊ែល ។ Iphone Xs Max មានទំហំផ្ទុកទិន្នន័យ 64/256/512 GB និង RAM 4 GB ។

ងាកមកមើល Iphone Xr ដែលមានតម្លៃទាបជាងទូរស័ព្ទទាំងពីរម៉ូដែលខាងលើនេះ មានអេក្រង់ប្រភេទ IPS LCD capacitive ទំហំ 6.1 inches កម្រិតបង្ហាញរូបភាព 828 x 1792 ភិចស៊ែល ។ វាបានបំពាក់ជាមួយបន្ទះឈីប Apple A12 Bionic, CPU Hexa-core និង GPU Apple GPU (4-core graphics) ។ ចំពោះកាមេរ៉ាក្រោយមានតែមួយគ្រាប់ទំហំ 12 មេហ្គាភិចស៊ែល និងខាងមុខទំហំ 7 មេហ្គាភិចស៊ែល ហើយសម្រាប់ ទំហំផ្ទុកទិន្នន័យ មាន 64/128/256 GB, 3 GB RAM ៕
សហការី KBN