ភ្នំពេញ៖ ពេលចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ម្តងៗ ពិបាកក្នុងការសម្រេចចិត្តណាស់មែនទេ? មិនដឹងថាគួរជ្រើសរើសម៉ាកអ្វី ដែលល្អ ប្រើធុន មានបច្ចេកវិទ្យាទំនើប ប្រកបដោយថាមពល ជាមួយនឹងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល ហើយអ្វីដែលសំខាន់នោះ គឺការសន្សំសំចៃលើអគ្គិសនីហ្នឹងម៉ង់។ ចឹងសូមណែនាំលោកអ្នកឲ្យមកស្គាល់ពីម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុងទ្វាចំហៀង​ (Samsung Drum) ថាតើមានតួនាទី និងបច្ចេកវិទ្យាទំនើប អស្ចារ្យកំរិតណា តោះមកអានទាំងអស់គ្នា!

១ Steam Cycle New Function
គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ហើយមាន២មុខងារ គឺ Bedding និង Baby Care ។​ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ។ មុខងារមួយនេះ គឺល្អខ្លាំងសម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យគាត់ងាយនឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ដែលបោកមិនស្អាត។

២ ទ្វាបន្ថែម AddWash
ក៏ជាបច្ចេកវិទ្យាមួយដែលបានបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash ដែលមានលើម៉ូដែលចំនួន២គឺ ម៉ូដែល WW80K54E0UW/ST និងម៉ូដែលWW90K54E0UW/ST។ វាគឺជាទ្វាតូចមួយ ដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវ​ដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះ​ប្រតិបត្តិការណាមួយ ពេលម៉ាស៊ីនកំពុងដំណើរការ។

៣ បច្ចេកវិទ្យា Eco bubble
ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូនិងទឹកឲ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូ​ដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ ៤០ដង​ បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយបានធ្វើឲ្យសម្លៀកបំពាក់បោកបានស្អាត និងមិនមានកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឲ្យស្លកពណ៌ ជាហេតុធ្វើឲ្យសម្លៀកបំពាក់នៅថ្មីបានយូរ។

៤ Digital Inverter អ្នកជំនាញខាងសន្សំភ្លើង 
អ្នកមិនបាច់បារម្ភឡើយចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter ជួយសន្សំសំចៃជូនលោកអ្នកបានខ្ពស់បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះ ក៏ធ្វើឲ្យម៉ាស៊ីនស្ងាត់ និងធានាការប្រើប្រាស់យូរអង្វែងផងដែរ។ ដូច្នេះក្រុមហ៊ុនសាមសុង ហ៊ានធានាលើ Digital Inverter Motor រហូតដល់ទៅ រយៈពេល ១១ឆ្នាំ។  

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោកសាមសុងទ្វាចំហៀង ​(Samsung Drum) សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232
សូមអញ្ជើញមកថ្ងៃនេះ ដើម្បីការបោកគក់កាន់តែទំនើប និងងាយស្រួល!