រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក បាន​ជូនដំណឹង​ដល់​គ្រប់​ប្រធាន​មន្ទីរ​ព័ត៌មាន រាជធានី​-​ខេត្ត​ទាំងអស់ គឺ​មិន​ចាំបាច់​ត្រូវ​តែ​មាន​កាតព្វកិច្ច ជូនពរ​ដល់​លោក​នោះ​ទេ នាំ​គ្នា​បំពេញការងារ អោយ​បាន​ល្អ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ទៅ ។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​សារ ជូន​ដំ​ណឺង នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ នេះ នៅ​លើ​បណ្តាញ​សង្គម​ដូច្នេះ​ថា «​សូម​ប្រធាន​មន្ទីរ​ទាំងអស់​កុំ​មាន​អារម្មណ៍​ថា ត្រូវ​តែ​មាន​កាតព្វកិច្ច​មក​ជូនពរ​ខ្ញុំ​ក្នុង​អាណត្តិ​ថ្មី​នេះ ។ យើង​ធ្វើការ​ជាមួយ​គ្នា​ជាង​២០​ឆ្នាំ​ហើយ​ៗ​រាល់​ឆ្នាំ ខ្ញុំ​តែង​ចុះ​តាម​គ្រប់​ខេត្ត​ដែរ​ទេ ។ សូម​នាំ​គ្នា​បំពេញការងារ​អោយ​បាន​ល្អ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ទៅ នោះ​ជា​ការ​ជូនពរ​ខ្ញុំ​ហើយ​» ។

សូម​ជម្រាប​ថា បើសិន​អស់លោក​លោកស្រី មាន​បំណង​ចង់​ជូនពរ ដល់​ថ្នាក់លើ​របស់​ខ្លួន លោក​អ្នក​អាច​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ​សារលិខិត​ជូនពរ​តាម​រយៈ​ទូរទស្សន៍ ការ​សែត និង​គេហទំព័រ​សារព័ត៌មាន​នានា​បាន ពិសេស​គេហទំព័រ​សារព័ត៌មាន KBN យើងខ្ញុំ គឺ​មាន​តម្លៃ​សមរម្យ ៕