ស្វីស៖ ជារឿងដ៏សោកស្ដាយបំផុត ដោយសារតែនៅវេលាម៉ោង ម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា បានទទួលមរណៈភាព ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ។

មរណៈភាពរបស់លោក Beat Richner បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រកទេសមានការសោកស្ដាយយ៉ាងខ្លាំង និងនៅតែចងចាំជានិច្ចរាល់ការលះបង់របស់លោកពេញមួយជីវិត ក្នុងការជួយអាយុជីវិតកុមារកម្ពុជារាប់លាននាក់ ។
សូមបញ្ជាក់ថា លោក Beat Richner គឺជាស្ថាបនិក មន្ទីរពេទ្យ គន្ធបុប្ផា កើតនៅថ្ងៃទី ១៣ ខែមិនាឆ្នាំ ១៩៤៧ ៕