ភ្នំពេញ៖ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ នេះ លទ្ធផលប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ បានចេញជាផ្លូវការហើយ ដោយមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនួន ៧៥ ០៥៩នាក់ ប្រមាណជាង ៦៦.២១% ច្រើនជាងឆ្នាំ ២០១៧ ដែលមាន ៦៣.៨៤% ប៉ុណ្ណោះ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺ សម្រាប់សម័យប្រឡងឆ្នាំនេះ គេបានឃើញមានកំណើនអ្នកជាប់និទ្ទេស A កើនឡើងខ្ពស់ ជាពិសេសសម្រាប់នៅក្នុងរាជធានីភ្នំពេញ ដែលមានចំនួន ១៣៤នាក់ និងខេត្តចំនួន ៦ទៀត ក្នុងនោះមានខេត្ត សៀមរាប ២១នាក់, កណ្ដាល ១៦នាក់, បាត់ដំបង ១៥នាក់, តាកែវ ១៥នាក់, កំពង់ចាម ១៣នាក់ និងខេត្តកំពត ១១នាក់ ។

ជាមួយគ្នានេះ ក៏សូមជូនពរប្អូនៗដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ទាំងអស់ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ដើម្បីជាសរសរទ្រូងប្រទេសសង្គមជាតិ និងគ្រួសារ ហើយសម្រាប់អ្នកដែលធ្លាប់ប្រមាណជិត ៤០ភាគរយ ត្រូវតែព្យាយាមជាងនេះទៀត សម្រាប់ការប្រឡងឆ្នាំក្រោយ (ស្វ័យរិន) ចំណែកប្អូនៗថ្នាក់ទី ១១ ដែលនឹងត្រូវឡើងថ្នាក់ទី១២ ក្នុងឆ្នាំសិក្សាថ្មីនេះ ត្រូវតែជៀងវាងដាច់ខាតការសេពគប់បាបមិត្ត សេពគ្រឿងញៀន និងមានស្នេហាដែលនាំឱ្យភ្លេចការរៀនសូត្រ ដូចបទចម្រៀងមួយបទមានចំណងជើងថា «កុំស្រឡាញ់ស្រីក្នុងវ័យសិក្សា» ៕
សហការី KBN