ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានបង្ហាញវត្តមានម៉ាស៊ីនត្រជាក់ចំនួន៤ម៉ូឌែលចុងក្រោយ ពេញដោយភាពជឿជាក់ខ្ពស់បំផុត ទាំងបច្ចេកវិទ្យា គុណភាព ផាសុកភាព ប្រសិទ្ធភាពសន្សំសំចៃខ្ពស់។ ម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (ម៉ូឌែល AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (ម៉ូឌែលAR10MYFTAURNST ,​AR13MYFTAURNST) គឺជាម៉ាស៊ីនត្រជាក់ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែល អាចជួយសន្សំសំចៃខ្ពស់, ត្រជាក់លឿន, ថែរក្សាសុខភាព,ធន់នឹងការប្រើប្រាស់ព្រមទាំងមាន​ផ្តល់ជូននូវការធានាសម្រាប់ រយៈពេល១០ឆ្នាំទៅលើ Inverter Compressor និង៣ឆ្នាំ ទៅលើ Evaporator និង Condenser ដែលអាចជួយការពារមិនឲ្យម៉ាស៊ីនលេចទឹក និង ដែលផ្ដល់ការប្រើប្រាស់ប្រកបដោយភាពស្ងប់ចិត្ត ឥតក្ដីកង្វល់និងមានអាយុកាលប្រើប្រាស់យូរអង្វែង។ ការធានាជូនក្នុងរយៈពេលដ៏យូរនេះ ស្ដែងឲ្យឃើញពីការជឿជាក់លើគុណភាព ដែលអតិថិជនអាចរីករាយប្រើប្រាស់ ដោយលែងខ្វល់ខ្វាយពីការខូចខាត ការផ្លាស់ប្ដូរថ្មី ឬការជួសជុលញឹកញាប់ទៀតហើយ។
តើបច្ចេកវិទ្យានីមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងអស្ចារ្យយ៉ាងណា?

​​​​​​​​​​​​​​​​​​​​​​សន្សំថាមពលខ្ពស់បំផុត

ម៉ាស៊ីនត្រជាក់ម៉ូដែលចុងក្រោយទាំងនេះ ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា Sumsung Digital Inverter 8-Pole ដែលអាចជួយសន្សំសំចៃអគ្គីសនីរហូតដល់ទៅ 68% បើប្រៀបធៀបជាមួយម៉ូដែលធម្មតា។Digital Inverter រក្សាកម្រិតសីតុណ្ហភាពដែលបានកំណត់ឲ្យបានថេរដោយមិនផ្អាកដំណើរការបិទបើកៗនោះឡើយ ដូច្នេះ វាពិតជាស្ងាត់មិនមានសម្លេងរំខាន និងមានអាយុកាលប្រើប្រាស់យូរអង្វែង។

Virus Doctor បន្សុទ្ធខ្យល់ ការពារធូលី នាំមកនូវខ្យល់បរិសុទ្ធ
គឺជាតម្រងចម្រោះធូលីដី មេរោគចម្លង ដែលមានក្នុងខ្យល់ និងបាក់តេរីបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99% ខណៈដែលមុខងារ Virus Doctor ​នេះមាននៅម៉ាស៊ីនត្រជាក់ S-Inverter plus លើម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST ។

ប្រព័ន្ធហ្គាស R32

ជាប្រព័ន្ធដ៏ពិសេសក្នុងការកាត់បន្ថយការបំពុលបរិស្ថាន មិនបំផ្លាញដល់ស្រទាប់អូហ្សូន និងកាត់បន្ថយការឡើងកម្តៅនៃផែនដី។ នៅរាល់ពេលអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺមិនប៉ះពាល់ដល់បរិស្ថាន និងផែនដី។

ការប្រើប្រាស់យូរអង្វែង​​ (Durability):
1/ការធានាសម្រាប់ រយៈពេល១០ឆ្នាំទៅលើ Inverter Compressor
2/ការធានាសម្រាប់ រយៈពេល៣​ឆ្នាំទៅលើEvaporator និង Condenser
3/ព្រមទាំងការធានាសម្រាប់ រយៈពេល១ឆ្នាំទៅលើសេវាកម្មផងដែរ
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter ​​​plus (AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (ម៉ូឌែលAR10MYFTAURNST, AR13MYFTAURNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ។