បរទេស៖ បន្ទាប់ពីបញ្ចប់នៃកម្មវិធីទូរទស្សន៍លំដាប់ថ្នាកពិភពលោក Myanmar’s Got Talent 2018 រួចមក គេបានរកឃើញក្រុមអ្នកឈ្នះ ដែលមានឈ្មោះថា ក្រុម Junior Creative ។

ក្រុម Junior Creative បានធ្វើជាទស្សនីយភាពស្រមោលមួយ ដែលជាខ្សែរឿងបង្ហាញពីជីវិតក្មេងស្រីម្នាក់ទទួលរងនូវឥទ្ធិពលមិនល្អយ៉ាងច្រើន បន្ទាប់ពីរូបនាងត្រូវបានគេរំលោភបំពានផ្លូវភេទ ។

ជាមួយគ្នានេះ គេបានឃើញការសម្ដែងដ៏អស្ចារ្យរបស់សមាជិកក្រុមម្នាក់ៗ រហូតដល់ធ្វើឱ្យគណៈកម្មការទ្រាំទប់ទឹកភ្នែកមិនបាន ។ ហេតុដែលនាំឱ្យក្រុមទាំងមូលក្លាយជាម្ចាស់ពាន Myanmar’s Got Talent 2018 គឺដោយសារតែសមត្ថភាពច្នៃប្រឌិតដ៏អស្ចារ្យ របស់ពួកគេ ព្រមទាំងការសម្ដែងបង្កបនូវអត្ថន័យដ៏ជ្រាលជ្រៅបំផុត ៕