នាង គី​រ៉ា មេ​យើ (Kira Mayer) តារា​បង្ហាញ​ម៉ូត ជនជាតិ​រុ​ស្ស៊ី ដែល​ល្បី​នៅ​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម (Instagram) ត្រូវ​តុលាការ​កាត់ទោស អោយ​ជាប់គុក​រយៈពេល​១៨​ខែ ត្រូវ​បាន​គេ​រាយការណ៍​ថា បន្ទាប់​ពី​នាង​បាន​ផ្តល់​ការ​រួម​ភេទ ដល់​ប៉ូលិស​ចំនួន​៣​នាក់ ដើម្បី​ជា​ថ្នូរ​អោយ​នាង​រួចខ្លួន​ពី​បទល្មើស​ចរាចរណ៍ និង​ការ​វាយប្រហារ​ទាំង​កំហឹង​តាម​ដងផ្លូវ មក​លើ​មន្ត្រី​ប៉ូលិស​មួយ​រូប ។

គី​រ៉ា មេ​យើ នាង​បាន​សារភាព​ទោស​កំហុស​ចំពោះ​ការ​វាយប្រហារ​នេះ បន្ទាប់​ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ដងផ្លូវ ក្នុង​ទីក្រុង​មូ​ស្គូ នៅ​ពេល​ប៉ូលិស​ចរាចរណ៍​បាន​ឃាត់​រថយន្ត Mercedes របស់​នាង ។

តារា​បង្ហាញ​ម៉ូត​រុ​ស្ស៊ី វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ចាប់​យក​ក្រដាស​របាយការណ៍​របស់​មន្ត្រី​ម៉ូ​លិ​ស រួច​ហើយ​ហែក​វា​ចោល និង​ទាត់​ប៉ូលិស​ចរាចរណ៍ ខណៈ​ដែល​នាង​បញ្ចេញ​កំហឹង ហើយ​ថែម​ទាំង​កញ្ឆក់​យក​ឯកសារ​ជា​ច្រើន​ពី​មន្ត្រី​ប៉ូលិស រួច​ព្យាយាម​បើកឡាន​ចេញពី​កន្លែង​កើតហេតុ ។

ចំពោះ​ព័ត៌មាន​លម្អិត នៃ​រឿង​ក្តី​នេះ មិន​ត្រូវ​បាន​គេ​ផ្សាយ​អោយ​ដឹង​នៅឡើយ ទេ ។ បើ​យោង​តាម​ប្រភព​ពី​ប៉ូ​លី​ស បានអោយ​ដឹង​ថា នាង គី​រ៉ា បាន​ផ្តល់​នូវ​ការ​រួម​ភេទ​”​ទោល​” ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់ ។ ប៉ូ​លី​ស «​បាន​បដិសេធ​ការ​ផ្តល់​របស់​នាង ហើយ​ឃុំខ្លួន​នាង​» ។

ឥឡូវនេះ គី​រ៉ា បាន​បិទ​គណនី Instagram របស់​នាង ដែល​មាន​អ្នកគាំទ្រ ១៤៨.០០០​នាក់ និង​បង្ហាញ​រូបភាព​សិច​ស៊ី នៃ​ការ​ថ្ងៃ​ឈប់​សម្រាក​របស់​នាង នៅ​ក្នុង​រដូវក្តៅ ដូច​ជាទី​ក្រុង​ឌូ​បៃ ៕